(ខេត្តបាត់ដំបង)៖ ក្នុងឱកាសជួប សំណេះសំណាល ជាមួយមន្រ្តីរាជការ កាលពីរសៀលថ្ងៃទី២៥ មីនា ម្សិលមិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃបានអះអាងថា ប្រសិនបើចំនួន អ្នកឆ្លងជំងឺ COVID-19 នៅតែបន្ដកើនឡើង គឺជៀសមិនផុត ពីការដាក់ប្រទេស កម្ពុជាក្នុង គ្រាអាសន្ននោះទេ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃបានលើក ឡើងបន្តរទៀតថា មកដល់ពេលនេះ គឺមិនទាន់មានទេ (ដាក់ប្រទេសក្នុង គ្រាមានអាសន្ន) ប៉ុន្ដែសម្ដេចតេជោ លោកមានប្រសាសន៍ថា កំពុងពិចារណា ខ្ញុំគិតថាប្រសិន ណាជាស្ថានភាពនេះ វាកាន់តែរីកចំនួន អ្នកផ្ទុកមេរោគនេះ (COVID-19) ជៀសមិនផុតទេ ប៉ុន្ដែក្នុងស្ថានភាព បច្ចុប្បន្នក្នុង កម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មានទេ” ប្រសាសន៍សម្តេច ក្រឡាហោម ស ខេង។
បើតាមការបញ្ជាក់ របស់សម្តេចក្រឡាហោមថា រហូតមកដល់ពេលនេះ តាមតួលេខ ដែលសម្ដេចទទួលបានពី អគ្គស្នងការនគរបាលជាតិ ចំនួនពលករខ្មែរ ដែលបានចាកចេញពីប្រទេសថៃ ក្រោយប្រទេសមួយនេះ បានប្រកាសបិទ ព្រំដែនបណ្ដោះអាសន្ន ជាមួយកម្ពុជា គឺមានចំនួនប្រមាណ២១,០០០នាក់។
តែយ៉ាងណា សម្ដេចបានណែនាំ ឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវធ្វើការស្រង់ បញ្ជីចំនួនពលករ ដែលត្រឡប់ មកពីប្រទេសថៃ ឲ្យបានច្បាស់លាស់។
គួរបញ្ជាក់ថា ក្នុងឱកាសជួបសំណេះ សំណាលជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត កាលពីព្រឹកថ្ងៃទី២៥ ខែមីនា នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយ សុំព្រះរាជានុញ្ញាត ពីព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឲ្យស្ថិ តនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាល ដាលនៅក្នុង ប្រទេសកម្ពុជា៕