(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេវីយ៍ត្រីយ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធ ហត្ថក្រុងសិរីសោភ័ណ បានចុះបង្រ្កាបអ្នកជក់ គ្រឿងញៀនឈានដល់ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣នាក់ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចស្ពានទី៣ ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបណ្ជាក់ ឲ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យនេះបាន កម្លាំងកងរាជ អាវុធហត្ថខេត្ត សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបានចុះល្បាតការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុង សិរីសោភ័ណ លុះចុះល្បាតទៅដល់ ចំណុចស្ពានទី៣ លើកំណាត់ផ្លូវជាតិលេខ៦ ស្រាប់តែប្រទះឃើញ ក្មេងស្ទាវ១ក្រុម កំពុងតែផ្តុំគ្នាជក់ គ្រឿងញៀន ដោយឃើញបទ ល្មើសជាក់ស្តែង កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនភ្លាម បានចំនួន ៣នាក់១ឈ្មោះ ផាន សុភ័ក្រ ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ២ឈ្មោះ ព្រឿង ប៊ុនឡេង ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ៣ឈ្មោះ សុខា រក្សា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងដកហូតវត្ថុតាងរួម មានឧបករណ៍ជក់គ្រឿងញៀន មួយចំនួនទូរស័ព្ទដៃ ចំនួន ៣គ្រឿង កាបូបលុយចំនួន១ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្ថែមថា ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើបានសារភាព ថាខ្លួនពិតជាបានជក់ ញៀននៅចំណុចកើត ហេតុពិតប្រាកដ។
យោងតាម ចម្លើយសារភាព និង ការធ្វើតេស្ត រកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជក់ថ្នាំញៀនកម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បី ចាត់ការទៅតាមផ្លូវច្បាប់៕