(ខត្តកំពត)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៩ រដ្ឋបាលខេត្ត កំពត បានបើកកិច្ចប្រជុំ គណៈ អភិបាល ខេត្ត ប្រចាំ ខែកក្កដា ឆ្នាំ ២០១៩ ក្រោមអធិបតី ភាព លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីលោក -លោកស្រី ជា អភិបាល រងខេត្ត ថ្នាក់ដឹកនាំនៃអង្គភាព ចំណុះសាលាខេត្ត និងមន្ទីរ អង្គភាព ជុំវិញខេត្តព្រម ទាំងអាជ្ញាធរ ក្រុង ស្រុកសរុបសមាជិក ចំនួន៧២នាក់។
តាមរបៀបវារៈ កិច្ចប្រជុំ រួមមាន៖១/-ពិនិត្យ ពិភាក្សា លើសេចក្ដីព្រាង របាយការណ៍ ប្រចាំខែ កក្កដា ឆ្នាំ២០១៩ ស្ដីពី ការអនុវត្ត ការងារ របស់រដ្ឋបាលខេត្ត ។ ២/-ពិនិត្យ ពិភាក្សា លើលើការចែងចែក ប្រាក់ រង្វាន់ លើក ទឹកចិត្ត ជូនមន្ត្រីរាជការ ខែមិថុនា ឆ្នាំ២០១៩ ។ ៣/-ពិនិត្យ ពិភាក្សា លើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្ដី សម្រេច ស្ដីពី គណៈកម្មាធិការ សម្របសម្រួល បច្ចេកទេស ក្រុមប្រឹក្សា ។ ៤/- ពិនិត្យ ពិភាក្សា លើការកែសម្រួលឡើងវិញនូវ សមាសភាព នៃសេចក្ដីសម្រេចម ស្ដីពី គណៈកម្មាធិការ លទ្ធកម្មក្រុមប្រឹក្សា។ ៥/-ពិនិត្យ ពិភាក្សា លើការកែសម្រួលឡើង វិញសមាសភាពស្ដីពី ក្រុមការងារ កសាងផែនការ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល ខេត្ត ។ ៦/-ពិនិត្យ ពិភាក្សា លើការកែសម្រួលឡើង វិញនូវសមាសភាពនៃសេចក្ដី សម្រេច ស្ដីពី គណៈកម្មាធិការ រៀបចំ គម្រោង ខេត្ត ។
៧/-ពិនិត្យ ពិភាក្សា លើការកែសម្រួលឡើង នូវវិញសមាសភាពនៃ សេចក្តី សម្រេច ស្ដីពី គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ច ការ ស្ត្រី និងកុមារក្រុមប្រឹក្សាខេត្ត។ ៨/-ពិនិត្យ ពិភាក្សា លើការកែសម្រួលឡើង វិញនូវសមាសភាព នៃសេចក្ដីសម្រេចស្ដីពី គណៈកម្មាធិការ បោះឆ្នោតប្រធាន អនុប្រធាន ការិយាល័យ ប្រជាពលរដ្ឋ ខេត្ត ។ ៩/-ពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីណែនាំ ស្ដីពី ការរៀបចំ កម្មវិធី វិនិយោគ ខេត្ត ។ ១០/-ពិនិត្យ ពិភាក្សា លើសំណើសុំកែ សម្របសម្រួល គម្រោង ខេត្ត ឆ្នាំ២០១៩ ផ្លូវ ពីស្តុបភូមិតាអេងដល់កីឡាហែលទឹកពីផ្លូវកៅស៊ូA/Cមកជាផ្លូវបេតុងវិញ។
មានប្រសាសន៍ ក្នុងកិច្ចប្រជុំ បន្ទាប់ពី អង្គប្រជុំ បាន ពិនិត្យ ពិភាក្សា កែសម្រួល លើរបាយណ៍ នូវចំណុចសំខាន់ៗរួចមក លោក ជាវ តាយ អភិបាល ខេត្តកំពត បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ លទ្ធផល ការងារ ដែលមន្ទីរ អង្គភាពជំនាញ ក៏ដូ ចជាសមត្ថកិច្ចអាជ្ញាធរ មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយក ចិត្តទុកដាក់សហការ គ្នាល្អបំពេញតួនាទី ភារកិច្ច របស់ខ្លួនប្រកប ដោយស្មារតីទទួលខុស ត្រូវខ្ពស់នារយៈពេល កន្លងមកក្នុងដំណើរ កិច្ចអភិវឌ្ឍខេត្តក៏ដូច ជាការធានាបាននូវ សន្តិសុខសណ្ដាប់ធ្នាប់ និងបម្រើបានទាំងសេវា រដ្ឋបាលនិងសេវា សាធារណៈ ធ្វើឲ្យជីវភាពប្រជា ពលរដ្ឋបានកាន់តែប្រសើរ ឡើងឆ្លើយតបបានទៅនឹង គោលនយោបាយរាជ រដ្ឋាភិបាលក្នុងការកាត់បន្ថយ ភាពក្រីក្រ៕ ដោយលោក សេង ណារិទ្ធ