ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរួមទាំងក្រុមហ៊ុនទូរស័ព្វត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩

(ភ្នំពេញ)៖ នៅថ្ងៃទី ២៥ មីនា ព្រឹកមិញ ពីវិមានសន្តិភាព សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ប្រព័ន្ធ ផ្សព្វផ្សាយទាំងអស់ រួមទាំងក្រុមហ៊ុនទូរស័ព្វ ចល័តទាំង៤  ត្រូវចូលរួមផ្សព្វ ផ្សាយព័ត៌មានឱ្យ បានទូលំទូលាយអំពី សារអប់រំស្តីពីការ ការពារជំងឺឆ្លង កូវីឌ-១៩ ដែលក្នុង ពេលបច្ចុប្បន្ននេះកំពុង តែរីករាលដាល នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «វិទ្យុ ទូរទស្សន៍ និងបណ្តាញ ឃោសនាទាំងអស់ ត្រូវជួយផ្សព្វ ផ្សាយឱ្យបាន ទូលំទូលាយ នឹងឱ្យបានញឹកញាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ត្រូវបន្តផលិតឯកសារ អប់រំផ្សព្វផ្សាយ អោយបានច្រើន សម្រាប់វិទ្យុ និងទូរទស្សន៍ និងផលិត សម្រាប់យកទៅ ផ្សព្វផ្សាយតាម សារព័ត៌មាននានា និងតាម Facebook, Online ព្រមទាំង តាមកាសែត» ជាដើម។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់ ក្រុមហ៊ុនទូរស័ព្ទ ចល័តទាំង៤គឺ Cellcard, Smart, Metfone និង SeaTel ត្រូវបញ្ចូលសារអប់ រំពីការការពារ ជំងឺកូវីដ១៩នេះ  ទៅក្នុងខលធូន (Call Tune) គឺនៅពេលដែល ទូរស័ព្ទរោទិ៍ អោយអ្នកកំពុង រង់ចាំស្តាប់បាន ឮសម្លេង បុរស ឬស្ត្រីនិយាយថា « យើងរួមគ្នា ដើម្បីប្រយុទ្ធ ប្រឆាំងជាមួយ នឹងជំងឺកូវីឌ១៩» តាមការណែនាំរបស់ ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវ ដល់បងប្អូនប្រជា ពលរដ្ឋសូមមេត្តា កុំធុញនឹងសារសំលេង ពាក់ព័ន្ធនឹងខ្លឹមសារ អប់រំអំពីការទប់ស្កាត់នៃ ការរីករាលដាលជំងឺ ឆ្លងកូវីឌ-១៩ (COVID-19) នេះឱ្យសោះ ។ ទន្ទឹមនឹងនេះ គឺសូមបងប្អូន ប្រជាពលរដ្ឋខ្មែរ ទាំងអស់រួមគ្នាប្រយុទ្ធ ប្រឆាំងនឹងជំងឺ ឆ្លងកូវីឌ-១៩ (COVID-19) ទាំងអស់គ្នា តាមការណែនាំ របស់ក្រសួងសុខាភិបាល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *