(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានប្រកាសកាល ពីយប់មិញថា គឹតត្រឹមម៉ោង៨យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ទូទាំងប្រទេសកម្ពុជា មានករណីជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន៩៨នាក់ ក្រោយពីរក ឃើញ២ករណីថ្មីទៀត។
ក្រសួងសុខា ភិបាលកម្ពុជាថា ពីរករណីថ្មីទៀតនេះ គឺនៅខេត្តសៀមរាប ជាបុរសអាយុ៤១ឆ្នាំ និងបុរសអាយុ៤៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ពួកគេត្រូវបានដាក់ឲ្យ នៅព្យាបាលក្នុងមន្ទីរ ពេទ្យខេត្តសៀមរាប។
បើតាមការបញ្ជាក់ របស់ក្រសួងសុខាភិបាលថា បុរសទាំង២នាក់នេះ បានធ្វើតេស្តនៅ មន្ទីរពេទ្យផាយ៉ាថៃ ទីក្រុងបាងកក ឃើញវិជ្ជមានវីរុសកូវីដ១៩ តែដោយសារសាមី ខ្លួនមិនមានថវិកាបង់ថ្លៃ ពេទ្យនៅទីនោះ ពួកគាត់ក៏បានធ្វើ ដំណើរមកព្យាបាល នៅប្រទេសកម្ពុជា ហើយក្រុមការងារ របស់មន្ទីរសុខាភិបាលខេត្តសៀមរាប បានយកវត្ថុសំណាក របស់បុគ្គលទាំងពីរនាក់ ខាងលើទៅធ្វើវិភាគនៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធ ផលវិជ្ជមានវីរុសកូវីដ១៩៕