(ខេត្តបន្ទាយមានជ័យ) ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះ សំណាលដោយផ្ទាល់ ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញ ភារកិច្ចតាមបណ្ដាច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលពិធីជួប សំណេះសំណាលនេះ បានប្រារព្ធឡើងនៅប៉ុស្តិ៍ នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោមអធីតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពិធីជួបសំណេះ សំណាលនេះមានការអញ្ជើញ ចូលរួមពីឯកឧត្តមលោក ជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ក្រុមការងារចុះ មូលដ្ឋានខេត្តបន្ទាមានជ័យ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងចំណុះ រដ្ឋបាលបបន្ទាយមានជ័យ ជាពិសេសមន្ត្រីរាជការ និងកងកម្លាំង ដែលបំពេញភារកិច្ចនៅ តាមបណ្ដាអង្គភាព ច្រកទ្វារព្រំដែនកម្ពុជា ថៃ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា៖ ការចូលរួមចំណែកផ្ដល់ ការលើកទឹកចិត្តដល់ មន្ត្រីទាំងអស់ដែលកំពុង បំពេញភារកិច្ចតាមបណ្ដា អង្គភាពនៅច្រកទ្វារ ព្រំដែនកម្ពុជា ថៃ ទាំងនៅខេត្ត បន្ទាយមានជ័យ ក្នុងបរិបទដែល ពិភពលោក កំពុងប្រឈមខ្លាំង នឹងការរីករាលដាល ជំងឺកូវីដ១៩ ដែលពេលនេះបាន ក្លាយជាវិបត្តិធ្ងន់ធ្ងរ របស់ពិភពកលោក។
សម្ដេចបានបន្តថាក្រៅ តែបាននិងកំពុងរីករាល ដាលនៅបណ្ដាប្រទេស ស្ទើទាំងអស់លើពិភពលោក ពិសេសនៅតំបន់អឺរ៉ុប អាមេរិក និងមជ្ឈឹមបូព៌ា បន្ទាប់ពីប្រទេសចិនមាន សភាពធូរស្រាលនោះ នៅពេលនេះតំបន់ អាស៊ានទាំង១០ប្រទេស សុទ្ធតែមានអ្នក ឆ្លងជំងឺកូវីដទាំងអស់។ សម្ដេចបានបញ្ជាក់ អំពីការសម្រេចចិត្ត ដាក់ប្រទេសក្នុងគ្រា មានអាសន្នរបស់ រដ្ឋាភិបាលថៃដើម្បី អនុវត្តវិធានការទប់ ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ បន្ទាប់ពីបាន បិទការដ្ឋានការងារ មួយចំនួន ធ្វើឱ្យពលរដ្ឋថៃនៅទំនេរ ហើយពលរដ្ឋខ្មែរ ខ្លះនៅទីនោះក៏ទំនេរពីការងារ។
ព្រោះតែដូច្នេះហើយ សម្ដេចបានផ្ដល់កា រពន្យល់ថាពលរដ្ឋ ខ្មែរទំនេរពីការងារ និងមានការភ័យ ខ្លាចផងនោះ បានចាប់ផ្ដើមសំរុក នាំគ្នាវិលត្រឡប់មក ប្រទេសកម្ពុជាវិញ នាប៉ុន្មានថ្ងៃមុន ដែលធ្វើឱ្យអាជ្ញា ធរច្រកទ្វារព្រំដែនជួប ការលំបាកក្នុងការ ពិនិត្យសុខភាពពួ កគាត់ពេលឆ្លងព្រំដែន។ ដោយសារពួកគាត់ បានធ្វើដំណើរដល់ស្រុក កំណើតហើយនោះ សម្ដេចបានសុំគោល ការណ៍ពីសម្ដេចតេជោ ដើម្បី ណែនាំអាជ្ញាធរ ខេត្តក្រុងស្រុកខណ្ឌ និងភូមិឃុំ ត្រូវគ្រប់គ្រងវត្ត មានពួកគាត់ឱ្យបាន និងស្នើឱ្យពួកគាត់ នៅដោយឡែក១៤ថ្ងៃសិន។
ពាក់ព័ន្ធនឹងការ ដាក់ប្រទេសក្នុងគ្រា មានអាសន្នរបស់ រដ្ឋាភិបាលថៃ សម្ដេចបានមាន ប្រសាសន៍ថា ប្រសិនបើមាន ពលរដ្ឋខ្មែរយើងបន្តធ្វើ ដំណើរចូលមក ប្រទេសវិញនោះ គឺរាជរដ្ឋាភិបាល យើងមិនអាច ទប់ស្កាត់ពលរដ្ឋ យើងមិនឱ្យវិល មកវិញបានទេ។ សម្ដេចបានណែនាំ ឱ្យត្រៀមទទួលស្វាគមន៍ ពួកគាត់ដោយ ប្រកាន់អកប្បកិរិយា ថ្លៃថ្នូរសុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែត្រូវវិធានការ ម៉ឺងម៉ាត់តាមក្បួន សុខាភិបាល ដើម្បីធានាសុខ សុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារ នៅឯស្រុកកំណើត។
ជាមួយគ្នានេះក៏ ត្រូវមានកិច្ចសហការ ល្អជាមួយអាជ្ញាធរខេត្ត ខាងភាគីថៃដែរ។ សម្ដេចបានណែនាំឱ្យ អាជ្ញាធរប្រចាំ ច្រកទ្វារព្រំដែន ត្រូវកត់ត្រាឱ្យបាន ច្បាស់នូវអត្តសញ្ញាណ ពលរដ្ឋដែលបានវិល ចូលមកប្រទេស ដើម្បីធានាតាម ដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមាន បញ្ហាណាមួយ ហើយជាមួយ គ្នានេះត្រូវខិត ខំពិភាក្សាជាមួយភាគី ថៃដើម្បីចៀសវាងការ អនុញ្ញាតឱ្យឆ្លងកាត់តាម ច្រករបៀង ដែលនាំឱ្យជួបការ លំបាកក្នុងការ ពិនិត្យសុខភាព និងកំណត់អត្ត សញ្ញាណពួកគាត់ ពោលគឺត្រូវកំណត់ ច្រកទ្វារច្បាស់លាស់ សម្រាប់ការវិលចូល ប្រទេសរបស់ពល រដ្ឋខ្មែរយើង។
សម្ដេចក៏បានណែ នាំឱ្យត្រៀមផ្ដល់ម៉ាស់ ជូនពលរដ្ឋទាំងឡាយណា ដែលឆ្លងមកពីប្រទេស ថៃដោយមិនមានម៉ាស់ ប្រើប្រាស់ ហើយត្រូវស្នើសុំ ពួកគាត់សហការ ពិនិត្យកំដៅ និងអញ្ជើញពួក គាត់ទៅ កន្លែងដែលត្រូវ កត់ត្រាអត្តសញ្ញាណសិន។
ក្នុងករណីដែលមាន អ្នកជំងឺត្រូវសង្គ្រោះ បន្ទាន់ ហើយអ្នកជំងឺនោះ មិនមែនជាអ្នក ជំងឺកូវីដ១៩ សម្ដេចក៏បានណែ នាំអភិបាលខេត្ត បន្ទាយមានជ័យ មន្ត្រីរាជការ ត្រូវស្នើសុំកិច្ច សហការអនុញ្ញាតឱ្យ អ្នកជំងឺនោះចូលទៅ ព្យាបាលនៅប្រទេសថៃ។ សម្ដេចមានជំនឿង ថាភាគីទាំងពីរកម្ពុជា ថៃនឹងមានការពិចារ ណាដល់ទំនាក់ ទំនងទ្វេភាគី ដើម្បីការពារផល ប្រយោជន៍ទៅវិញ ទៅមករវាងប្រទេស និងប្រជាជននៃ ប្រទេសទាំងពីរ។
ជាក់ស្ដែងដូចការ បិទការចេញចូល មនុស្សរវាងកម្ពុជា ថៃ កម្ពុជា វៀតណាម ដែលភាគីទាំង សងខាងនៅតែបន្ត ការអនុញ្ញាតឱ្យចេញ ចូលទំនិញក្រោមលក្ខណ្ឌ រឹតបន្តឹងសុវត្ថិភាពនៅ ពេលដឹកឆ្លងកាត់ព្រំដែន។
នៅក្នុងឱកាសនោះ សម្ដេចបានថ្លែងការកោត សរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងចំណុះ រដ្ឋបាលខេត្ត និងជាពិសេសមន្ត្រី និងកងកម្លាំងនៃអង្គភាព និងស្ថាប័ននានាដែល កំពុងបំពេញភារកិច្ចនៅ តាមបណ្ដាច្រកទ្វារព្រំដែន។
សម្ដេចបានចាត់ទុកការ ខិតខំប្រឹងប្រែងបំពេញ ភារកិច្ចនេះហើយដែល ធ្វើឱ្យកម្ពុជារក្សាបាន សុខសុវត្ថិភាពសណ្ដាប់ ធ្នាប់សាធារណៈ ធានាការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយទន្ទឹមនឹងនេះ យើងក៏បាននឹងកំពុងរួម សាមគ្គីគ្នាប្រយុទ្ធនឹង សង្គ្រាមជំងឺកូវីដ១៩ ដើម្បីធានាការពារ សេចក្ដីសុខជូនប្រជា ពលរដ្ឋ ដែលនេះ ហើយគឺជាឧត្តមគតិ ស្រលាញ់ជាតិ និងប្រជាជន។
ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ អំពីវិធានការការពារខ្លួន និងទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ សម្ដេចក្រឡាហោម ក៏បានថ្លែងការកោត សរសើរចំពោះអាជ្ញាធរមូល ដ្ឋានទាំងអស់ ដែល បានរៀបចំការចុះចាក់ ផ្សាយសារអប់រំចល័ត គ្រប់ភូមិឃុំដល់ប្រជាពលរដ្ឋ។
មុននឹងបញ្ចប់សម្ដេច បានសម្ដែងសេចក្ដីសង្ឃឹម ជឿជាក់ថាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ចំណុះរដ្ឋបាលខេត្ត និងកំពុងបំពេញ ការងារនៅតាមបណ្ដា អង្គភាពច្រកព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមាន ជ័យទាំងអស់ នឹងបន្តខិតខំអនុវត្តតួនាទី និងការទទួល ខុសត្រូវបានល្អ និងមានការប្រុងប្រយ័ត្ន ដើម្បីចៀសផុត ពីការឆ្លងជំងឺកូវីដ១៩។
ក្រោយពីសំណេះសំណាល ផ្តែផ្តាំដល់មន្ត្រី អាជ្ញាធរ សម្តេចក្រឡាហោម បានអញ្ជើញទៅ ពិនិត្យមើលនៅមាត់ច្រក ទ្វារអន្តរជាតិប៉ោយប៉ែត និងសំណេះជាបងប្អូន ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ផងដែរ ៕