(ខេត្តកំពង់ឆ្នាំង)៖ ស្ត្រីម្នាក់ត្រូវគេ ប្រទះឃើញចង កសម្លាប់ខ្លួននៅក្នុង បន្ទុបសណ្ឋាគា ផាម៉ា ក្នុងក្រុងនិងកំពង់ឆ្នាំង ហេតុការភ្ញាក់ផ្អើល ខាងលើនេះបានកើត ឡើងនៅល្ងាច ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ បានកើតមានករណី ស្ត្រីម្នាក់ បានមកចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ សណ្ឋាគាផាម៉ា ក្នុងបន្ទុប លេខ២០៣ដោយសាតែ មូលហេតុ រឿងចាញ់បោក ប្រុសស្នេហ៍ អស់លុយពីខ្លួនរលីង ។
ប្រភពក្រៅផ្លូវការ មួយនៅកន្លែងកើត ហេតុបានអោយដឹងថា ការស្លាប់របស់ ស្រ្តីរងគ្រោះខាងលើនេះ គេសង្ស័យថា មានការចាញបោក បុរសម្នាក់ អស់លុយ ៣ម៉ឺនដុល្លា ក្រោយមកទៀត ក៏ត្រូវបុរសនោះ យកលុយអស់ ១៧០០ដុល្លា បន្ថែមទៀត ទើបកើត ជាជម្ងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះ ដោយសារអ្វីៗអស់ ពីខ្លួនរលីងពីខ្លួន ទើបនាងគិតខ្លី សម្រេចចិត្តចងក សម្លាប់ខ្លួនដើម្បីបញ្ចប់ បញ្ហានៃភាពអាម៉ាស់នេះតែម្តង ។
បើយោងតាម កំណត់ហេតុ របស់សមត្ថកិច្ច ដែលបានចុះ ទៅពិនិត្យសាកសព ស្ត្រីដែលបានចង ក សម្លាប់ខ្លួន នៅក្នុងសណ្ឋាគារផាម៉ា PAMA បានគេអោយ ដឹងថាមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអារីយក្សត្រ ឃុំអារីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចបច្ចេក ទេសបាន ដាក់ការសណ្ឋានថា ស្រ្តីរងគ្រោះគិ តខ្លីបានសម្រេច ចិត្តចងករ ធ្វើអត្តឃាត សម្លាប់ខ្លួនឯងតែម្តង ។
ក្រោយពេលកើត ហេតុសាកសពស្រ្តី ចងកសម្លាប់ខ្លួន ត្រូវបានសមត្ថកិច្ច ប្រគល់អោយទៅ អោយប្តីយកទៅលំនៅ ដ្ឋានរៀបចំធ្វើបុណ្យ តាមប្រពៃណីផងដែរ ៕