(ខេត្តកំពង់ឆ្នាំង)៖ លោកជំទាវតុងណារី បានធ្វើការណែនាំឲ្យ ក្រុមការងារនិងអាជ្ញាធរ មូលដ្ឋានត្រូវយក ចិត្តទុកដាក់ដាក់អប់រំ ប្រជាពលរដ្ឋនៅតាម ក្នុងផ្ទះអំពីវិធានការ ទប់ស្កាត់ការពារវីរុស CoVid.19ដោយ ការលាងដៃនិងសាប៊ូ អាកុលអោយបាន រាល់ថ្ងៃមុនពេលហូប អាហារឬកាន់របស់ របរផ្សេងៗផងដែរ ។
ការចុះធ្វើការផ្សព្វផ្សាយ អប់រំណែនាំបងប្អូន ប្រជាពលរដ្ឋនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដោយមានការចូល រួមពីលោកជំទាវ តុង ណារី សមាជិកក្រុម ប្រឹក្សាខេត្ត និងជាប្រធានគណៈ កម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត និងលោក ឈឹម ទីម សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈួន ចាន់ណា អភិបាលរងស្រុក និងមានកិច្ចសហការណ៍ ជាមួយអាជ្ញាធរក្នុងស្រុក សាមគ្គីមានជ័យ និងសម្ពន្ធយុវជន ស្រឡាញ់សន្តិភាពខេត្ត ស្រុក បានចុះណែនាំពី សុខភាពអនាម័យ ការថែរក្សាអនាម័យ ខ្លួនប្រាណ លាងសម្អាតដៃ អោយបានល្អ ជាប់ជាប្រចាំ និងណែនាំអប់ រំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋតាមខ្នងផ្ទះ ជាពិសេសវិធានការ ការពារប្រយុទ្ធ ប្រឆាំងទប់ស្កាត់ វីរុសCoVid .19។
ក្នុងឱកាស នោះផងដែរ លោកជំទាវ និងក្រុមការងារក៏ បានផ្ដល់សាប៊ូលាងដៃ និងបិទខិត ប័ណ្ណផ្សព្វផ្សាយ និងមួយចំនួនបាន ផ្តល់ដល់អាជ្ញាធរ ដើម្បីយកទៅ ផ្សព្វផ្សាយបន្តដល់ ប្រជាពលរដ្ឋនៅ ក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីប្រយុទ្ធប្រឆាំង នឹងការពារកុំអោយ មានការរីក រាលដាលមេរោគ Covid-19 ៕