(ខេត្តបន្ទាយមានជ័យ)៖ អ្នកជម្ងឺកើតកូវីដ១៩ ចំនួន២នាក់នៅ ខេត្តបន្ទាយមានជ័យ ក្នុងនោះម្នាក់ជា ពលរដ្ឋខ្មែរកាន់ សាសនាឥស្លាម បានជាសះស្បើយ ហើយត្រូវបាន គ្រូពេទ្យអនុញ្ញាតិ ឲ្យត្រឡប់ទៅផ្ទះ វិញនៅល្ងាចថ្ងៃទី ២៧ខែមីនាឆ្នាំ២០២០ ស្នាក់នៅភូមិគោរដ្ឋាន សង្កាក់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឯអ្នកជម្ងឺជាពលករខ្មែរ ម្នាក់ទៀតបាននឹង កំពុងមានសុខភាព ល្អនៅសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យបន្ត។
លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិតកែវ សុភ័ក្ត្រា ប្រធានមន្ទិរសុខា ភិបាលខេត្ត លោកចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពជា ជប៉ុនមង្គលបូរីនិងមន្ត្រី អ្នកពាក់ព័ន្ធ សាច់ញាតិមិត្តជា ច្រើនបានទៅអបអរ សាទរនិងទទួលជូន ដំណើរលោកវ៉ាន់ គឹមសាន្ត អាយុ៤១ឆ្នាំ អ្នកជម្ងឺកូវីត១៩ ដែលបានជាសះ ស្បើយបន្ទាប់ពីចូល សម្រាកព្យបាល បំប៉នបីបាច់សុខ ភាពពីថ្ងៃទី ១៦ខែមីនាកន្លងមក ។
ក្នុងនោះអ្នកជម្ងឺបាន ទទួលការលួងចិត្ត ពីអាជ្ញាធរខេត្ត ហើយក៏បានថ្លែង អំណរគុណដល់ ក្រុមគ្រូពេទ្យ ដល់មន្ត្រីនិងអ្នក គ្រប់គ្នាដែលមិនត្រឹម តែមិនរើសអើង ប៉ុណ្ណោះទេ ថែមទាំងឧបត្ថម្ភ គាំទ្រយ៉ាងកក់ក្តៅ ថែមទៀតផង ។
គាត់បានលាទាំង ក្តីអាល័យពីបន្ទប់ ដាច់ដោយឡែកដែល ជាទីទទួលពិនិត្យ ព្យបាលជម្ងឺកូវីដ១៩ COVID-19 ក្នុងមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ហើយបានជិះ ម៉ូតូធំមួយគ្រឿងម្នាក់ឯង វិលទៅផ្ទះវិញ។ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខា ភិបាលខេត្តបន្ទាយ មានជ័យឲ្យដឹង ថាក្រុមការងារបាន ឆ្លើយតបបន្ទាន់នៃ មន្ទីរសុខាភិបាលខេត្ត បានទទួលអ្នកជម្ងឺ កូវីត១៩ ដំបូងគេចំនួន ២នាក់កាល ពីថ្ងៃទី១៦ខែមីនា ។
គឺវ៉ាន់ គឹមសាន្ត ពលរដ្ឋខ្មែរកាន់ សាសនាឥស្លាម អាយុ៤១ឆ្នាំ ដែលត្រឡប់ពី ចូលរួមពិធីសាសនា នៅប្រទេស ម៉ាឡេស៊ីគាត់ មានសមាជិក៥នាក់និង ម្នាក់ទៀតជាពលករ ខ្មែរអាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លាក្រុង សិរីសោភ័ណដែរ គាត់មានសមាជិក៧នាក់ អ្នកដែលប៉ះពាល់ផ្ទាល់ លើអ្នកជំងឺ គឺគ្រួសារពួកសរុប១២នាក់ ក៏រកឃើញលទ្ធ ផលអវិជ្ជមានCOVID-19 ឥឡូវពួកគេ មានសុខភាពល្អហើយ ។ លោកអ៊ុរាត្រី រួមជាមួយមន្ត្រី ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ញាតិមិត្តព្រមទាំង សមាជិកព្រឹទ្ធសភា ក៏បន្តជូនដំណើរ អ្នកឈ្នះជម្ងឺកូវីត១៩ រូបនេះដល់ផ្ទះផងដែរ ៕