(ភ្នំពេញ)៖ ក្រសួងពាណិជ្ជ កម្មកម្ពុជានៅថ្ងៃនេះ បានធ្វើការអំពាវនាវ ឲ្យមានការរក្សាថ្លៃ ទំនិញលើទីផ្សារ ខណៈដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត កូវីដ១៩។
ទំនិញដែលគេដាក់ លក់នៅផ្សារទំនើប មួយក្នុងរាជធានីភ្នំពេញ ជាមួយគ្នានេះ ក្រសួងក៏ស្នើដល់ សាធារណជន មេត្តារក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុ ដែលនាំឲ្យជន ឱកាសនិយមអាច ឆ្លៀតយកចំណេញ តាមរយៈការលក់ ដំឡើងថ្លៃទំនិញដោយ មិនសមហេតុផល។
ហើយសម្រាប់ម្ចាស់ ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរ ទំនិញតាមប្រព័ន្ធ អ៊ីនធឺណេត (Online) ទាំងអស់ សូមប្រកាន់ខ្ជាប់ នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាស ដំឡើងថ្លៃទំនិញ កេងចំណេញ ហួសហេតុ៕