(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួង សុខាភិបាលនៅ ព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០២០នេះបានឲ្យដឹងថា កម្ពុជារកឃើញ ករណីឆ្លងវីរុស កូវីដ១៩ចំនួន០៤ករណី ថ្មីទៀតដែលធ្វើឱ្យ ចំនួនឆ្លងសរុបកើន ដល់១០២ករណី និងព្យាបាលជា សះស្បើយ១៣ករណី។
ករណីថ្មីចំនួន០៤នេះ ត្រូវបានគេរកឃើញ នៅរាជធានីភ្នំពេញ លើប្តីប្រពន្ធជនជាតិ ខ្មែរម្នាក់ដែលមាន អាយុ៦២ឆ្នាំនិង៦១ឆ្នាំ រួមទាំងកូនៗរបស់ ពួកគេដែលមាន អាយុ ៣៩ឆ្នាំ និង ៣៧ឆ្នាំ ដែលក្រុម គ្រួសារនេះទើបវិល ត្រឡប់មកពីប្រទេស បារាំងវិញហើយ បច្ចុប្បន្ននេះពួកគេ ត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅ មណ្ឌលសុខភាព ចាក់អង្រែក្រោម ដើម្បីតាមដាន សុខភាពនិងព្យាបាល។
ចំណែកករណីព្យា បាលជាសះស្បើយ ទាំងពីរវិញគឺបុរស អាយុ៦៤ឆ្នាំម្នាក់ នៅភ្នំពេញនិងបុរស អាយុ ៤១ឆ្នាំម្នាក់នៅ ខេត្តបន្ទាយមានជ័យ។
ចាប់តាំងពីករណីដំបូង ដែលត្រូវបានគេ រកឃើញនៅខេត្ត ព្រះសីហនុកាលពី ចុងខែមករាមកនេះ ជំងឺកូវីដ១៩ បានរីករាលដាល ដល់ខេត្តក្រុងចំនួន ១៣ហើយក្នុងព្រះ រាជាណាចក្រកម្ពុជា។
ប៉ុន្តែពុំទាន់មានភស្តុតាង ណាមួយបញ្ជាក់ថា មានការរីករាលដាល នៅក្នុងសហគមន៍ នៅឡើយទេ៕