(ភ្នំពេញ)៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានវៀតណាម (VNA)កម្ពុជានិងវៀត ណាមបានប្តេជ្ញាចិត្ត រួមគ្នាក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺ រលាកផ្លូវដង្ហើមប្រភេទ ថ្មីដែលបង្កដោយ មេរោគកូរ៉ូណាឬកូ វីដ១៩ (COVID-19) ព្រមទាំងខិតខំរក្សា ឱ្យបាននូវសកម្មភាព ពាណិជ្ជកម្មនិងសម្រួលការ ដឹកជញ្ជូនទំនិញ នៅតាមព្រំដែន រវាងប្រទេសទាំងពីរ ។
សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកNguyen Xuan Phuc នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានធ្វើការប្តេជ្ញាចិត្ត តាមរយៈការពិភាក្សា គ្នាតាមទូរស័ព្ទកាល ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ។
មេដឹកនាំទាំងពីរក៏ បានឯកភាពលើការ សម្របសម្រួលដល់ ការការពារ និងផ្តល់ជំនួយដល់ប្រជា ពលរដ្ឋនៃប្រទេសទាំងពីរ ។
លោក Nguyen Xuan Phuc បានបញ្ជាក់ផងដែរថា ប្រទេសវៀតណាម បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការ សម្របសម្រួល ដល់ភាគីកម្ពុជា ក្នុងការធ្វើមាតុភូមិ និវត្តន៍ពលរដ្ឋខ្មែរ ដែលត្រូវបានគេដាក់ ឱ្យនៅដោយឡែក នៅក្នុងប្រទេសវៀតណាម ដោយសារជំងឺកូវីដ១៩ ប្រសិនបើពួកគេចង់។
លោកក៏បានអះអាងដែរ ថាប្រទេសវៀតណាម មានបំណង ក្នុងការបញ្ជូនអ្នក ជំនាញវេជ្ជសាស្ត្រមក ប្រទេសកម្ពុជា ប្រសិនបើមានការ ស្នើសុំពីភាគីកម្ពុជា។
សម្តេចហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះវិធានកា ររបស់វៀតណាម ក្នុងការការពារ និងគ្រប់គ្រងជំងឺ រាតត្បាត និងបានឯកភាព ណែនាំឱ្យអាជ្ញាធរ កម្ពុជាផ្តល់ការសម្រប សម្រួលដល់សហគមន៍ វៀតណាមនៅក្នុង ប្រទេសកម្ពុជា៕