(ខេត្តក្រចេះ) ៖ ប្តីប្រពន្ធវ័យចំណាស់ មួយគូរឈ្លោះប្រកែក គ្នាធ្វើអោយប្តីគិត ខ្លីចាក់សាំងដុត ស្លាប់ខ្លួនទាំង ប្តីប្រពន្ធតែអកុសល់ ប្តីស្លាប់ក្នុងភ្នក់ភ្លើ ប្រពន្ធបានរើ បំរាស់ស្ទុះចេញក្រៅ ទាន់ពេលវាលា ហេតុការដ៏ភ្ញាក់ ផ្អើលនេះកើត ឡើងកាលពីព្រឹក ថ្ងៃទី២៩ខែមិនាឆ្នាំ ២០២០វេលា១០និង ៤០នាទីនៅចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យនេះ បង្កដោយប្ដីឈ្មោះ ឌី ឃ្វា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានឈ្លោះប្រកែក ជាប្រពន្ធឈ្មោះ ឌៀប រ៉ា ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើក្នុងពេល ឈ្លោះប្រកែកគ្នាឈ្មោះ ឌី ឃ្វា (ជាប្ដី) បានទាញប្រពន្ធចូលក្នុងផ្ទះ ហើយចាក់សាំងដុត ពេលនោះ ប្រពន្ធបានរើបំរាស់ ស្ទុះចេញក្រៅ ចំពោះប្តីនៅក្នុងផ្ទះ ត្រូវភ្លើងឆេះស្លាប់ ជាមួយនិងផ្ទះពីរខ្នង ដែលមានទទឹងប្រវែង ៨ម៉ែត្រ និងបណ្តោយប្រវែង ៩ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារ ឆេះអស់ទាំងស្រុងតែម្ដង។
ចំណែកឈ្មោះ ឌៀប រ៉ា (ជាប្រពន្ធ) ក៏ត្រូវរលាកភ្លើង រងរបួស ពេលនេះកម្លាំង កំពុងបញ្ជូនទៅ ព្យាបាល នៅមន្ទីរពេទ្យ។
ករណីនេះ រថយន្តពន្លត់អគ្គីភ័យ របស់អធិការ ស្រុកសំបូរ ចេញអន្តរាគមន៍ពុំ ទាន់ទេ ព្រោះដុតនឹងសាំង ឆេះលឿនពេក ៕