រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំ សាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

(ខេត្តកែប)៖ នៅរសៀលថ្ងៃសុក្រ​ ៤កើត​ ខែចេត្រ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី​២៧​ ខែមីនា​ ឆ្នាំ​២០២​០​ នេះ​ រដ្ឋបាល​ខេត្តកែប​ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១០​ របស់ក្រុមប្រឹក្សា ខេត្តកែប​ អាណត្តិទី៣​ ដែលប្រព្រឹត្តឡើង ក្រោមអធិបតីភាព​ លោក សំ​សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងដោយមានការអញ្ចើញ រួមជាអធិបតី​ភាព លោក កែន​ សត្ថា​ អភិបាល​ នៃគណៈអភិ បាលខេត្ត​កែប។

កិច្ចប្រជុំខាងលើ បានលើកយកនូវ របៀបវារ:សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

ទី១-ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០

ទី២-ពិនិត្យ ពិភាក្សា និងអនុម័តលើឯ កសារបិទបញ្ចីចំណូល ចំណាយថវិកា និងធ្វើរបាយការណ៍បូក សរុបការអនុវត្ត ចំណូល-ចំណាយ ថវិកា​ របស់រដ្ឋបាលថ្នាក់ ក្រោមជាតិឆ្នាំ២០១៩

ទី៣-ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងស្ដីពីការ រៀបចំផែនការណ៍ ក្របខ័ណ្ឌប្រចាំឆ្នាំ២០២១

ទី៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដី ព្រាងលក្ខខណ្ឌការងារ សម្រាប់មន្ត្រីសាលាខេត្ត

ទី៥-សេចក្ដីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ ដោយគណះអភិ បាលខេត្ត ក្នុងចន្លោះ កិច្ចប្រជុំសាមញ្ញលើកទី៩ ដល់លើកទី១០ របស់រដ្ឋបាលខេត្ត

ទី៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តី ព្រាងរបាយការណ៍បូក សរុបលទ្ធផលការងារ ប្រចាំ ខែកុម្ភៈ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ការ ងារខែបន្ទាប់​ របស់រដ្ឋបាលខេត្ត

ទី៧-បព្ហាផ្សេងៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *