(ភ្នំពេញ)៖ យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួង សុខាភិបាលនៅថ្ងៃ ទី២៩ខែមិនាឆ្នាំ២០២០ ក្រសួងរកឃើញ អ្នកឆ្លងវិរុសកូវិដ១៩ថ្មី ម្នាក់ទៀតជាស្រីអាយុ៣៦ ឆ្នាំបម្រើការងារនៅ ស្តារធីវីរស់នៅ ក្នុងភូមិប៉ាលេលិយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួង សុខាភិបាលផងដែរគិត ត្រឹមព្រឹកថ្ងៃទី២៩ខែ មិនាឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី ស្ថានភាពជំងឺកូវិ១៩នៅ ក្នុងប្រទេសកម្ពុជារក ឃើញអ្នកផ្ទុកវិរ៉ុស កូវិស១៩រុបមាន ចំនួន១០៣ករណី ក្នុងនោះមានស្រី ចំនួន២៨នាក់ ប្រុសចំនួន៧៥នាក់ ហើយក្រសួង សុខាភិបាល ក៏បានព្យាបាលជា សះស្បើយបានចំនួន ២១នាក់ក្នុងនោះ មានបុរសជនជាតិ ចិន១នាក់ ស្ត្រីជនជាតិអង់គ្លេស ២នាក់បុរសជន ជាតិអង់គ្លេស១នាក់ បុរសជនជាតិ បារាំង១នាក់ និងបុរសជន ជាតិខ្មែរចំនួន១៦ នាក់នេះគឺតចាប់តាំង ពីខែមករាមកដល់ បច្ចុប្បន្ននេះ។
បច្ចុប្បន្ននេះអ្នក ផ្ទុកជំងឺកូវិដ១៩នេះកំពុង សម្រាកនិងព្យាបាល សរុបមានចំនួន៨២នាក់ ក្នុងនោះមាន ស្រីចំនួន២៦នាក់ ប្រុស៥៦នាក់ហើយ កុំពុងដាក់សម្រាក ព្យាបាលនៅតាមមន្ទី ពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្តផងដែរ។
សេចក្តីជូនដំណឹង របស់ក្រសួងសុខាភិ បាលបានបញ្ជាក់អោយ ដឹងទៀតថាអ្នកជាសះ ស្បើយចំនួន៨ នាក់ក្នុងនោះនៅក្នុង មន្ទីពេទ្យ ខ្មែរ សូរវៀត បានព្យាបាលជាសះ ស្បើយបានចំនួន៥ នាក់ក្នុងនោះរួម មានបុរសអាយុ៣៧ឆ្នាំ និងស្ត្រីអាយុ៦៩ឆ្នាំ ជនជាតិអង់គ្លេស ចំនួន២នាក់បុរសជន ជាតិបារាំងចំនួន១ នាក់និងបុរសជន ជាតិខ្មែរអាយុ២៧ឆ្នាំ និងអាយុ៦៣ឆ្នាំចំនួន២ នាក់ដែលជាអ្នកវិល ត្រឡប់មកពីចូល រួមសាសនានៅប្រទេស ម៉ាឡេស៊ីបានជាសះ ស្បើយដែលត្រូវបាន អនុញ្ញាតិឲ្យចេញ ពីមន្ទីពេទ្យនៅថ្ងៃ នេះផងដែរ។
ចំណែកនៅឯ មន្ទីពេទ្យថ្នាក់ខេត្ត មានចំនួន៣នាក់ក្នុ ងនោះមានបុរស់ អាយុ៣០ឆ្នាំនៅ ខេត្តបាត់ដំបង១នាក់ បុរសអាយុ៣៦ឆ្នាំនៅ ខេត្តកំពង់ឆ្នាំងចំនួន១ និងបុរសអាយុ៣៩ឆ្នាំ ដែលជាអ្នកវិលត្រឡប់ មកពីចូលរួម សាសនានៅប្រទេស ម៉ាឡេស៊ីបានជាសះ ស្បើយដោយមានតេស្ត អវិជ្ជមានចំនួន២លើក ហើយត្រូវបាន ឲ្យវិលត្រឡប់ទៅ ផ្ទះវិញផងដែរ៕