(ភ្នំពេញ)៖ បើយោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៩ខែមីនាឆ្នាំ ២០២០នេះក្រសួង សុខាភិបាលបានក្រើន រំលឹកជាថ្មីថារាល់ ឧបករណ៍ធ្វើតេស្ត រហ័សរកមេរោគ កូវីដ១៩ទាំង អស់ដែលកំពុង ត្រូវបានផ្សព្វផ្សាយ ដាក់លក់នៅ លើទីផ្សារតាមរយៈ បណ្តាញសង្គមនានា គឺពុំអាចផ្តល់លទ្ធ ផលច្បាស់លាស់នោះទេ។
ហើយរាល់ឧបករណ៍ ដែលដាក់លក់ ទាំងអស់នេះ ពុំត្រូវបានទទួល ស្គាល់ពីអង្គការ សុខភាពពិភព លោក (WHO) និងក្រសួង សុខាភិបាលឡើយ។ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ បងប្អូនប្រជាពល រដ្ឋទាំងអស់ កុំប្រើប្រាស់ឧបករណ៍ ធ្វើតេស្តរហ័ស រកវីរុសកូវីដ១៩ (Rapid Test) ជាមធ្យោបាយ ក្នុងការរកវីរុសកូវីដ១៩ ដោយខ្លួនឯងឱ្យ សោះដោយបញ្ជាក់ ថាអង្គការសុខភាពពិភព លោកប្រកាសជា ផ្លូវការរួចមកហើយគឺ ទទួលយកលទ្ធផលដែល ធ្វើតេស្តវិភាគរក មេរោគកូវីដ១៩ តែ០២កន្លែងប៉ុណ្ណោះ គឺលទ្ធផលវិភាគចេញ ពីមន្ទីរពិសោធន៍ នៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជានិងលទ្ធផល វិភាគចេញពីមន្ទីរ ពិសោធន៍វិទ្យាស្ថាន ជាតិស្រាវជ្រាវសុខ ភាពសាធារណៈ។
ករណីបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ គ្រប់ឧបករណ៍ឬបរិក្ខារទាំង អស់នេះសូមបញ្ឈប់ជាបន្ទាន់ ព្រោះនាំឱ្យខាតបង់ ថវិកានិងប៉ះពាល់ សុខភាពខ្លួនឯង វិញទៅវិញទេ។ ចំណែកឯអ្នកលក់ដូរ តាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយ លក់បរិក្ខារពេទ្យ ឬសម្ភារផ្សេងៗដែល ខុសច្បាប់ក៏ដូចជា ឧបករណ៍វិភាគ រកមេរោគកូវីដ១៩នេះ នឹងប្រឈមមុខ នឹងផ្លូវច្បាប់ជាធរមាន។
សូមបញ្ជាក់ជូនថា ក្រសួងសុខាភិបាល កម្ពុជាបានប្រកាស រកឃើញករណីវិជ្ជ មានកូវីដ១៩ ចំនួន០១ករណីថ្មីទៀត ដែលធ្វើឱ្យចំនួនសរុបនៅ កម្ពុជាគិតត្រឹមព្រឹកថ្ងៃ នេះកើនដល់ចំនួន ១០៣ករណី ខណៈកំពុងព្យាបាល ចំនួន៨២ករណីនិងអ្នក ព្យាបាលជាសះ ស្បើយសរុបចំនួន ២១ករណីហើយ៕