(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបាន ឲ្យកំលាំងអាវុធហត្ថ ទូទាំងខេត្តត្រូវនៅបន្ត ធ្វើយុទ្ធនាការណ៍ផ្សព្វ ផ្សាយក្នុងការការពា រ covid- 19ក្នុងបរិវេណ ទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត និងទាំង ៩ ស្រុក ក្រុងក្នុងនោះលោក បានប្រគល់អាកុល ជែល និងក្រម៉ា ចែកជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធ ហត្ថទាំងអស់ ដើម្បីដាក់តាមខ្លួនជាប្រចាំ ហើយត្រូវអនុវត្ត វិធានការណ៍នេះឲ្យ បានម៉ត់ចត់បំផុត ដើម្បីបំពេញ កាតព្វចកិច្ច ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធនឹង ជម្ងឺកូវីត១៩នៅព្រឹក ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ នៅទីបញ្ជាការកង រាជអាវុធហត្ថខេត្ត។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានបញ្ជាក់ឲ្យ ដឹងទៀតថាមេរោគ covid- 19នេះជាមេរោគដ៍ កាចសាហាវនៅតែ បន្តវាយលុកយ៉ាងខ្លាំង លើពិភពលោកធ្វើ មនុស្សជាតិ កើតជម្ងឺនេះស្លាប់យ៉ាង តន់ហន់បំផុត និងមានអ្នកជម្ងឺកំតែ កើតរាប់សែននាក់ក្នុង ពិភពលោករហូតមក ដល់សព្វថ្ងៃនេះនៅមិន ទាន់មានថ្នាំអាចសម្លាប់ មេរោគនេះបាននៅ ឡើយដូច្នេះកំលាំង អាវុធហត្ថទាំងអស់ត្រូវ បន្តចូលរួមបង្ការ ទប់ស្កាត់ក្នុងនោះ លោកបានឲ្យកំលាំង អាវុធហត្ថជំនាញបង្រៀន ដល់កំលាំងអាវុធ ហត្ថឲ្យប្រើប្រាស់ អាល់កុលលាងដៃ និងឲ្យចេះប្រើម៉ាស ឡើងវិញឲ្យបានគ្រប់ៗគ្នា។
លោកឧត្តម សេនីយ៍ត្រី បោន ប៊ិនបានបញ្ជាក់ឲ្យ ដឹងទៀតថាការនៅបន្ត យុទ្ធនាការការពារ សម្លាប់វីរុសកូវីដ ១៩នៅតាមបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ស្រុក ក្រុងនេះគឺយោង តាមបទបញ្ជាលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេសលោក បានបញ្ជាឲ្យមេបញ្ជាការ កងរាជអាវុធហត្ថទាំងផ្ទៃ ប្រទេសត្រូវយកចិត្ត ទុកដាក់បំពេញការ ងារត្រូវយកចិត្តទុក ដាក់ប្រមូលផ្ដុំកម្លាំង និងមធ្យោបាយ សម្ភារៈ ដើម្បីចូលរួម សហការជាមួយរាជ រដ្នាភិបាលក្នុងការ ចាត់វិធានការ បង្ការ និងទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ ១៩ COVID19។
ត្រូវចាត់វិធា ការដើម្បីបង្ការ ការឆ្លងនៃ វីវុសកូវីដ១៩ទៅតាម ការណែនាំ របស់ក្រសួង សុខាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា ជាពិសេសនៅ តាមអង្គភាពនីមួយៗ ត្រូវតែមាន ម៉ាស៊ីនពិនិត្យវាស់ កំដៅក្នុងខ្លួនមុន ពេលចូលធ្វើការ ទឹកអាល់កុល ឬជែលសម្រាប់ លាងសំអាតដៃ ត្រួតពិនិត្យទាំង ភ្ញៀវខ្មែរ និងបរទេស ដែលចូលទំនាក់ ទំនងការងារនៅ បន្ទាយដោយត្រូវឲ្យ ពួកគាត់អនុវត្តវិធាន ការបង្ការការឆ្លង នៃវីរុស COVID-១៩ តាមរយៈការវាស់ ស្ទង់កំដៅក្នុងខ្លួន និង លាងសំអាតដៃជា មួយអាល់កុល រឺជែល ព្រមទាំង ពាក់ម៉ាស់ឲ្យបាន ត្រឹមត្រូវផងដែរ។
អង្គភាពអាវុធ ហត្ថទាំងអស់ ត្រូវអនុវត្តបទ បញ្ជានេះចាប់ពីថ្ងៃ នេះតទៅ រហូតមាន បទបញ្ចាថ្មី។
លោកបោនប៊ិន បានបញ្ជាក់ឲ្យដឹងទៀត ថាជម្ងឺមេរោគកូរ៉ូណា ឬកូវីត ១៩ COVID-19អាច ឆ្លងតាមរូបភាពនិងស្ថាន ភាពផ្សេងៗ ក្នុងនោះមាន ការតម្រូវឲ្យលាង សម្អាតដៃនឹងទឹក ទឹកសាប៊ូនិងទឹកលាង ដៃHAND Gelជាដើមហើយការ ជួបគ្នាឬស្វាគមន៍គ្នា ដោយលើកដៃ សំពះគ្នាឬ លើកដៃជាសញ្ញា ចៀសវាងចាប់ដៃ ព្រោះបារម្ភចម្លង មេរោគនេះ។
លោកបានបញ្ជាក់ឲ្យ ដឹងបន្ថែមទៀតថា ដើម្បីពង្រឹងបន្ថែម ឥរិយាបថនៃការសំពះ គ្នាដល់មនុស្សទូទៅ ម្យ៉ាងរូបភាព មិនចាប់ដៃគ្នា មកជាលើកដៃ សំពះគ្នានេះ ក៏ត្រូវបានឃើញថា មេដឹកនាំកំពូលៗក្នុងពិភព លោកបាននឹង កំពុងធ្វើនាពេល បច្ចុប្បន្នភាពមាន ការរីករាលដាលនៃ មេរោគកូវីដ១៩ នេះផងដែរ ។
ក្នុងនោះលោក បោនប៊ិនបាន ផ្ដាំផ្ញើដល់កងកម្លាំង ទាំងអស់សូមកាត់ បន្ថយជាអប្បបរមា ក្នុងការនាំ ក្រុមគ្រួសារ ឬគ្រួសារកងទ័ពទៅចូលរួម ក្នុងកម្មវិធីផ្សេងៗ ដូចជាពិធីជប់លាង ខួបកំណើតជាដើម៕