(ភ្នំពេញ)៖ សម្តេចហ៊ុន សែននាយករដ្ឋ មន្រ្តីនៃកម្ពុជាបានអះអាង ថាគ្មានការបិទផ្សារធំៗ នៅក្នុងរាជធានីភ្នំពេញ ដូចការលើកឡើង របស់ជនមួយ ចំនួននោះទេ។សម្ដេចហ៊ុន សែន បានបញ្ជាក់ថា “បញ្ហាការបិទក្រុង ការបិទប្រទេស ការបិទផ្សារ លក់ដូរ ការបិទភោជនីយ៏ដ្ឋាន ការបិទហាងកាហ្វេ ការបិទហាងទំនិញ នោះមិនឈាន ដល់នោះទេ ។
ការធ្វើនេះគឺគិតពី ដំណើរការសេដ្ឋកិច្ច ប្រទេសហើយ ក្នុងនោះដំណើរការរោង ចក្រក៏មិនបិទនោះទេ”។ សម្ដេចបានលើក ឡើងថា ការមិនបិទកន្លែង ខាងលើនេះព្រោះវា ជាកន្លែងធ្វើឱ្យដំណើរ ការសេដ្ឋកិច្ច ជាតិដើរ។
ប៉ុន្តែដើម្បីទប់ ស្កាត់ការរីករា ដាលជំងឺកូវីដ-១៩នេះ មធ្យោបាយនៃការ ដឹកជញ្ជូនមួយចំនួន បានបិទជាបណ្តោះអាសន្ន ក្នុងនោះមានរថយន្ត ក្រុងនិងកាណូត។ ជាមួយគ្នានោះដែរ សម្តេចក៏បានបញ្ជាឱ្យ សមត្ថកិច្ចចុះចាប់ ខ្លួនអ្នកដែលលក់ ថ្នាំថាព្យាបាលជំងឺ កូវីដ-១៩ ជា និងដែលគ្មានការ ទទួលស្គាល់ពីអង្គការ សុខភាពពិភពលោក ផងដែរ។
សម្ដេចបានថ្លែងថា“កាលពីម្សិលមិញ នេះមានបទបញ្ជាជា បន្ទាន់ឱ្យមានការរឹបអូស នូវឧបករណ៍ធ្វើតេស្ត រកមេរោគកូវីដ-១៩។ ឥឡូវសូមឱ្យគ្រប់ ទីកន្លែងទាំងអស់រុក រកទៀតចំពោះអ្វីដែល អង្គការសុខភាព ពិភពលោកមិនទទួលស្គាល់ ត្រូវរឹបអូសយក មកដោយបំផ្លាញ ចោលតែម្តង។
សម្តេចក៏បានអំពាវនាវ ដល់អាជីវករទាំង អស់ដែលកំពុងធ្វើ ការអាជីវកម្មនូវអ្វីដែល មិនប្រាកដនេះ ឈប់ ព្រោះថាប្រជាជន កំពុងតែជួបបញ្ហាកូវីដ-១៩។
ដូច្នេះឧបករណ៍ធ្វើតេស្តនេះមិនពិតប្រាកដទេ និងសូមកុំចាញ់បោកអ្នកណាឱ្យសោះសូម្បីវិទ្យាស្ថានប៉ាស្ទ័រក៏គេវិភាគរាប់ម៉ោង បានឃើញ តែគេថាធ្វើតេស្តភ្លាមឃើញ អីញ្ចឹងកុំជឿ។ ទន្ទឹមនេះ សម្តេចក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំឱ្យទិញ ឬកុំជឿ ឧបករណ៍ធ្វើតេស្តខ្លួនឯង រកវីរុសកូវីដ-១៩ ដែលអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាលកម្ពុជា មិនទទួលស្គាល់។
សម្ដេចបានបញ្ជាក់ បន្ថែមថា “ហើយគួរត្រូវបំផ្លាញ ចោលតែម្ដង ហើយសូមអំពាវ នាវចំពោះអាជីវករ ទាំងឡាយ មិនប្រាកដ កុំបង្កើតបញ្ហា ប្រជាជនកំពុង រងគ្រោះស្រាប់ ទៅលើបញ្ហាកូវីដ-១៩។ អីចឹ្ចង ឧបករណ៍ ធ្វើតេស្តនេះ វាមិនអាចទៅរួចទេ សូមបងប្អូន ប្រជាពលរដ្ឋ របស់យើង កុំចាញ់បោកអ្នក ណាឱ្យសោះ សូម្បីតែវិទ្យា ស្ថានប៉ាស្ទ័រ ក៏ត្រូវរង់ចាំរាប់ម៉ោង អាចដឹងអំពីលទ្ធផល។
ហេតុអ្វី បានជាឧបករណ៍ធ្វើតេស្ត ចាក់ហើយថា មានរោគ ឬមិនមានរោគ ចំណុចនេះសូម ឱ្យអាជីវករមួយចំនួន គឺត្រូវមានការ យកចិត្តទុកដាក់ កុំឱ្យប្រជាជនរង គ្រោះដោយសារយើង ហើយសូមកុំឱ្យបំផុស ថាថ្នាំនេះលេបទៅជា ថ្នាំនោះលេបទៅជា”។ ការថ្លែងរបស់សម្តេច ហ៊ុនសែនក្នុង សន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា៕