(ប្រទេសថៃ)៖ កាលពីថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២០ មានកុបកម្មមួយ បានផ្ទុះឡើង នៅឯពន្ធនាគារក្នុ ងខេត្តប៊ូរីរាំ ភាគឦសាន នៃប្រទេស ដោយសារតែ អ្នកទោស ភ័យខ្លាចពីការឆ្លង រាលដាលនៃជងឺកូវីដ១៩។
បើតាមមន្ត្រីជាន់ខ្ពស់ ក្រសួងយុត្តិធម៌ថៃម្នាក់ ប្រាប់ទីភ្នាក់ងារ ព័ត៌មាន Reuters មានអ្នកទោសមួយចំនួន បានរត់គេចខ្លួន ក្នុងអំឡុងពេល កុបកម្មកើតឡើង។
ក្នុងអំឡុងពេល ផ្ទុះអំពើហិង្សា កាលពីថ្ងៃអាទិត្យ អ្នកទោសមួយចំនួន បានរត់គេចចេញពីពន្ធ នាគារនៅប៊ូរីរាំ ដែលមានផ្ទុកអ្នក ទោសស្រីប្រុសសរុប ទាំងអស់ប្រមាណ ២ ០០០ នាក់។ អាជ្ញាធរថៃ មិនបានបញ្ជាក់ពិស្តារនោះទេថា អ្នកទោសប៉ុន្មាន នាក់បានរត់គេចខ្លួន ក៏ប៉ុន្តែក្រសួងយុត្តិ ធម៌ថៃបានឲ្យដឹងថាអ្នកទោសចំនួន ៧ នាក់ ត្រូវបានចាប់ ខ្លួនមកវិញហើយ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោកសំសាក់ ថេបស៊ូទីន (Somsak Thepsutin) បានគូសបញ្ជាក់ថា ការតវ៉ាបានចាប់ផ្តើមនៅម៉ោងខ្ទង់១១,៤៥ នាទីព្រឹកថ្ងៃអាទិត្យ នៅក្នុងសាល អាហារខណៈពេលដែលអ្នក យាមកំពុងជាប់រវល់ ជួសជុលបន្ទប់សម្រាប់ ដាក់អ្នកទោសដែលមាន ជំងឺឆ្លងមួយចំនួនដូចជា ជំងឺផ្តាសាយជាដើម ប៉ុន្តែនោះមិនមែន ជាជំងឺកូវីដ១៩ ទេ។
លោករដ្ឋមន្ត្រីយុត្តិធម៌ថៃ បាននិយាយទៀតថា មានអ្នកទោសប្រមាណ ១០០ នាក់ បានដុតបំផ្លាញសាលអាហារ និងបានវាយកម្ទេចបន្ទប់ទទួលសាច់ញាតិ ដែលមកសួរសុខខទុក្ខអ្នកទោស។ ភ្លាមៗនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃជាច្រើន បានបង្ហាញពីវីដេអូនៃហេតុការណ៍ខាងលើ។
ប្រធាននាយកដ្ឋាន កែប្រែអប់រំថៃលោកណារ៉ាត់ សាវ៉េតានា បានលើកឡើងថា មានអ្នកទោស មួយក្រុម ដែលគិតចង់ រត់គេចពីពន្ធនាគារ គឺជាអ្នកអុជអាល ឲ្យមានភាពវឹកវរ ដែលរួមមានទាំង ការដុតអាគារផងដែរ។
ស្រដៀងគ្នានេះដែរ លោកសំសាក់ ថេបស៊ូទីន រដ្ឋមន្ត្រីយុត្តិធម៌ថៃ បានអះអាងថា ក្រុមអ្នកទោសមួយក្រុម ដែលត្រូវបាន ផ្តន្ទាទោសឲ្យជាប់ ពន្ធនាគារមួយជីវិត ជាអ្នកផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមថា មានការឆ្លងរាលដាល វីរុសកូវីដ១៩ នៅក្នុងអគារពន្ធនាគារ។
តាមការពិតជាក់ស្តែង គ្មានអ្នកទោសណា ម្នាក់នៅក្នុងខេត្តប៊ូរីរាំ បានឆ្លងកូវីដ១៩ នោះទេ។អ្នកទោសខ្លះបានបង្កើត ជាព័ត៌មានក្លែងក្លាយ ដើម្បីប្រមូលគ្នី គ្នាបង្កចលាចល និងដើម្បីបង្កើតឱកាស រត់គេចខ្លួនតែប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីយុត្តិធម៌ថៃ គូសបញ្ជាក់បន្ថែម។គួររំឭកជូនថា ចាប់តាំងពីតាមការ ឆ្លងរាលដាលវីរុសកូវីដ១៩ ខ្លាំងនៅក្នុងប្រទេសមក រដ្ឋាភិបាលថៃ បានការរឹតត្បិតលើការ ធ្វើដំណើរចេញចូល នៅក្នុងខេត្តជាច្រើន ក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះ រដ្ឋអំណាចថៃ បានសម្រេចបញ្ឈប់ រាល់ការចូលទៅសួរសុខទុក្ខអ្នកទោស នៅពន្ធនាគារផងដែរ ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា ដើម្បីការពារកុំ ឲ្យមានការឆ្លងវីរុសនេះ ចូលក្នុងអគារពន្ធនាគារ ដែលមានផ្ទុក មនុស្សច្រើនកកកុញ៕ ប្រភពហ្វេសប៊ុកនៃប្រទេសថៃ ដោយមួនរីទ្ធីយ៉ា