(ខេត្តបាត់ដំបង)៖ ក្រុមមន្ត្រីមន្ទីបរិស្ថាន សហការណ៍ជាមួយកម្លាំង មន្ត្រីទ្យានុរក្សព្រម ទាំងមន្ត្រីស្ម័គ្រ ចិត្តសហគមន៍ សរុបចំនួន១៦នាក់ បានចុះល្បាតនិង ទប់ស្កាត់បទល្មើស សត្វព្រៃនិងឃាត់ខ្លួន បានជន សង្ស័យបាន៣នាក់ កាលពីយប់ រំលងអាធ្រាតឈាន ចូលថ្ងៃទី២៩ខែមិនា ឆ្នាំ២០២០វេលាម៉ោង ១២និង៥០ នាទីនៅចំណុចរាន៤៩ ក្នុងតំបន់រាម សារព្រែកទាល់ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
មន្ត្រីបរិស្ថានបាន ប្រាប់អោយដឹងថា នេះជាលើកទី២ ហើយដែលកម្លាំង ជំនាញបានចុះបង្ក្រាប បទល្មើសសត្វព្រៃ និងឃាត់ខ្លួនបានជន សង្ស័យបានធ្វើ សកម្មភាពស្ទាក់ចាប់ កូនសត្វព្រៃមានចំនួន០៨ នាក់ក្នុងនៅកម្លាំង ជំនាញបានឃាត់ខ្លួន បាន៣នាក់និង គេចខ្លួនបាត់អស់៥នាក់។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើក ម្លាំងជំនាញដកហូត បានវត្ថុតាងបាន រួមមានសត្វចំនួន៦ការ៉ុង ក្នុងនោះមានសត្វស្លាប ទឹកសត្វរនាលព៌ណ សរុបមានចំនួន៣៦ក្បាល។
មន្ត្រីបរិស្ថានបានប្រាប់ អោយដឹងទៀតថាកាល ពីមួយអាទិត្យកន្លង ទៅកម្លាំងជំនាញ មន្ត្រីបរិស្ថាននិង កម្លាំងមន្ត្រី ឧទ្យានុរក្សព្រមទាំង មន្ត្រីស្ម័គ្រចិត្តបានចុះ បង្ក្រាបនិងស្ទាក់ ចាប់បានសត្វចំនួន៨ ការុងក្នុងនោះ មានសត្វដែល ស្លាប់សរុបមានចំនួន ១២៣ក្បាលផងដែរ។
បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកសាងសុំនុំ រឿងបញ្ជូនខ្លួនមក កាន់តុលាការខេត្ត បាត់ដំបងដើម្បី ចាត់ការទៅ តាមនិតិវិច្បាប់៕ ដោយលោក មួន រិទ្ធីយ៉ា