(ខេត្តកំពត)៖ តាមរបាយការណ៍ពី នគរបានចរាចរខេត្តកំពត បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៩មានករណី គ្រោះថ្នាក់ចរាចរពីរ ករណីក្នុងថ្ងៃតែមួយ ដោយករណីទី១បានកើតឡើងលើ កំណាត់ផ្លូវជាតិ លេខ៣៣ ស្ថិតក្នុងភូមិអូច្រនៀង ឃុំ កំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ វេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែកក្កដា បង្កឡើងរវាងរថយន្ត និងម៉ូតូបើកបរក្នុងទិសដៅ ស្របគ្នា (ពីកើតទៅលិច) រវាងរថយនត្តនិងម៉ូតូ ទិសដៅពីកើតទៅ លិច(ស្របទិសបត់ធ្វេង) អ្នកបើកម៉ូតូម៉ាក សេ១២៥ សេរីឆ្នាំ២០១៩ ពណ៏ខ្មៅពាក់ស្លាក លេខកំពត1O-8551 អ្នកបើកបរ ឈ្មោះ ស៊ន សុធា ប្រុស អាយុ៣៦ឆ្នាំ នៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច រួមដំណើរដោយ កូនម្នាក់ឈ្មោះ អន សុបញ្ញាស្រី អាយុ១ឆ្នាំ៣ខែ ទិសដៅម៉ូតូពីកើតទៅ លិចបត់ធ្វេងបានបុក ជាមួយរថយន្ត១គ្រឿង ម៉ាកសាំយ៉ុងពណ៏ទឹក សមុទ្រពាក់ស្លាក លេចកំពង់ចាម2A2153 បើកដោយឈ្មោះ ឆៃ ជឿង ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិប្រសៀត ឃុំរំចង់ស្រុកសំរោង ខេត្តតាកែវ ទិសដៅរថយន្តពី កើតទៅលិច ករណីខាងលើនេះ បណ្តាលឲ្យអ្នកបើក ម៉ូតូរបួសក្បាលធ្ងន់ធ្ងរ និងកូនរួមដំណើ របួសក្បាលដែរដូចគ្នា។
ក្រោយពីកើតហេតុ មធ្យោបាយពាក់ព័ន្ធត្រូវ បានសមត្ថកិច្ចយកទៅ រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រាច។
ករណីទី២បានកើត ឡើងកាលពីវេលា ម៉ោង១៤ និង១០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ រវាងរថយន្តនិងម៉ូតូ លេីផ្លូវជាតិលេខ៣ត្រង់ ចំណុចផ្លូវបំបែកជាបួនមុខ ធនាគារភ្នំពេញពាណិជ្ជ ស្ថិតក្នុងភូមិ កំពង់បាយខាងជេីង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បង្កឡើងដោយរថយន្ត ម៉ាកហាយឡិនឌ័រពណ៍ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ2AD-0650 បេីកដោយ ឈ្មោះឡេង ស្រេង ភេទប្រុស អាយុ51ឆ្នាំ នៅភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បេីកក្នុងទិសដៅ ពីជេីងទៅត្បូង (ចេញពីផ្លូវបេតុង) លុះទៅដល់ត្រង់ចំណុច ខាងលេីបានប៉ះនិង ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ125 ពណ៍ខ្មៅពាក់ផ្លាក លេខកំពត1M-4692 បេីកដោយឈ្មោះ សៅ រឹម ភេទប្រុស អាយុ42ឆ្នាំ រស់នៅភូមិកំពង់បាយ ខាងជេីងសង្កាត់កំពង់ បាយក្រុងកំពត ខេត្តកំពតដែល បេីកបរក្នុងទិស ដៅពីកេីតទៅលិច បណ្តាលឲ្យអ្នកបេីក ម៉ូតូរងរបួសជេីងស្តាំ (ធ្ងន់)សម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តកំពត។
បច្ចុប្បន្នវត្ថុតាងទាំង ពីរគ្រឿងខូចកម្រិតស្រាល យកមករក្សាទុកនៅអធិការ ដ្ឋាននគរបាលក្រុងកំពត សម្រាប់ដោះស្រាយ គ្នានៅពេលក្រោយ៕ ដោយលោក សេង ណារិទ្ធ