(ខេត្តបាត់ដំបង )៖ នៅព្រឹកថ្ងៃពុធ ៩កើតខែចេត្រ ឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនិងថ្ងៃទី០១ខែមេសាឆ្នាំ២០២០វេលាម៉ោង០៧និង៤០នាទីនៅ ចំណុចក្រុមទី២៣ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមាន ស្ថានទម្ងន់ទោស (ឆក់កាបូប) មួយកើតឡើង បង្កដោយជនមិនស្គាល់ អត្តសញ្ញាណ ចំនួន០១នាក់ស្លៀក ពាក់ខោអាវប៉ារ៉ា ជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរី២០១៩ពណ៍ ខ្មៅពាក់ស្លាក លេខបាត់ដំបង 1AH 4465 ធ្វើសកម្មភាពឆក់ កាបូបរបស់ជនរង គ្រោះឈ្មោះ ញ៉ ជ្រី ភេទស្រីអាយុ ៧២ឆ្នាំរស់នៅ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលនៅក្នុងកាបូប នោះមានទ្រព្យ សម្បត្តិរួមមាន៖ ប្រាក់រៀលចំនួន ៣,៣០០,០០០រៀល (បីលានសាមសិបម៉ឺនរៀល) ទូរស័ព្ទដៃ០១គ្រឿង ម៉ាកទ្រូពណ៌ខ្មៅ មានស៊ីមលេខ 0979879193អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក។
នៅពេលកើត ហេតុភ្លាមៗ តាមបទបញ្ជារ បស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង និងមតិដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំមន្រ្តី ក្នុងផែនជំនាញ ចូលរួមជាមួយកម្លាំង នគរបាលស្រុក ថ្មគោលនិងកម្លាំង នគរបាលស្រុក សង្កែធ្វើការស្រាវ ជ្រាវលើករណីនេះ។
ឆ្លងតាមរយៈនៃការស្រាវជ្រាវ រហូតដល់ម៉ោង១០ និង៤០នាទី បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ឈ្មោះ សាន់ លី ភេទប្រុសអាយុ ៥៣ឆ្នាំរស់នៅភូមិ កំពង់អំពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង និងបានដកហូត សម្ភារៈភស្តុតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុង ដាពាក់ស្លាកលេខ បាត់ដំបង1AH 4465 ប្រាក់រៀលចំនួន ៣,១០០,០០០រៀល (បីលានដប់ម៉ឺនរៀល) ខោអាវប៉ារ៉ា០១កំភ្លេ មួកសុវត្ថិភាពណ៌ស០១ ,កាបូបស្ពាយពណ៌ ខ្មៅចំនួន០១-ទូរស័ព្ទដៃម៉ាក ទ្រូ០១គ្រឿង(គ្មានស៊ីម) ,អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរចំនួន០១សន្លឹក។
សូមបញ្ជាក់ជូនថា ជនស័ង្សយឈ្មោះ សាន់ លី ភេទប្រុស ធ្លាប់ជាប់ពន្ធនា គារក្នុងឆ្នាំ២០០៨ ពីបទ(ប្លន់)នៅសង្កាត់ វត្តគរក្រុងបាត់ដំបង ហើយត្រូវបានដោះ លែងចេញពីពន្ធនា គារកាលពីខែមិថុនា ឆ្នាំ២០១៨ លុះដល់ថ្ងៃទី០១ ខែ មេសាឆ្នាំ២០២០ បានធ្វើសកម្ម ភាពដូចខាងលើ និងត្រូវបង្រ្កាប ចាប់ខ្លួនបាន។
ជនសង័្សយត្រូវបានរៀប ចំសំណុំរឿងបញ្ជូន មកការិយាល័យ ជំនាញដើម្បីរៀប ចំបញ្ជូនបន្តទៅ សាលាដំបូងខេត្ត បាត់ដំបងចាត់ ការតាមផ្លូវច្បាប់៕