(ខេត្តស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំង គ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ ស្ទឹងត្រែងបានឃាត់ ខ្លួនជនសង្ស័យ៣ នាក់ពាក់ព័ន្ធគ្រឿង ញៀនចំនួន៤កញ្ជប់ កាលពីព្រឹកថ្ងៃទី៣ មេសា២០២០ស្ថិត នៅចំណុចបន្ទប់ ជួលទល់មុខខារ៉ា អូខេវិមានមាស ក្នុងភូមិរាជានុកូល សង្កាត់ក្រុង ខេត្តស្ទឹងត្រែង។
នាយការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀនខេត្ត ស្ទឹងត្រែង លោក ចែម ផាណិត បានអោយដឹង ថាជនសង្ស័យទាំង ៣នាក់ដែលកម្លាំង សមត្ថកិច្ចឃាត់ខ្លួន បាន.១មានឈ្មោះ ព្រុំ ផេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិរាជានុកូល សង្កាត់ក្រុងខេត្តស្ទឹងត្រែង (ជនសង្ស័យរូបនេះទើបនិងចេញពីពន្ធនាគារ ពាក់ព័ន្ធនិងបទ ល្មើសគ្រឿងញៀន)។
ទី២ឈ្មោះ លី គឹមឃុន ភេទ ប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរ ជាងសិប្បកម្មឈើ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រុង ខេត្តស្ទឹងត្រែង។ទី៣ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសិប្បកម្មឈើ រស់នៅភូមិច្រប់ ឃុំច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកថាជនសង្ស័យ ទាំង៣នាក់ដែលបាន ឃាត់ខ្លួនខាងលើនោះ កម្លាំងនគរបាលកំពុង តែចុះធ្វើកិច្ចងារ រដ្ឋបាលក៏ស្រាប់តែ ប្រទះឃើញមុខសញ្ញា គួរអោយសង្ស័យ ហើយសមត្ថកិច្ចក៏ បានធ្វើការឆែកឆេរ និងបានចាប់ដក ហូតវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ក្រាមពណ៍សថា្ល (ice) ចំនួន៤កញ្ជប់តូច មានទម្ងន់៩,៨២ក្រាម បញ្ជូនមកកាន់ស្នង ការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ដើម្បីសួរនាំ។
បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់កំពុងស្ថិត ក្រោមការសាកសួរ របស់កម្លាំងជំនាញនិ ងចងក្រងសំណុំ រឿងបញ្ជូនទៅ កាន់តុលាការចាត់ ការបន្តតាម និតិវិធីច្បាប់៕ ដោយលោក ឡុងកាន់សំនៀង