(ខេត្តស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសប្រឆាំងបទ ល្មើសសេដ្ឋកិច្ចនៃ ស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយ កម្លាំងសង្កាត់រដ្ឋ បាលព្រៃឈើ ស្រែសំបូរ ក្រោមការសម្រប សម្រួលពី ព្រះរាជអាជ្ញា រងអមសាលាដំបូង ខេត្តបានចុះបង្ក្រាប ទីតាំងផ្ទះស្តុកឈើ ប្រណិតមួយកន្លែង ដែលឈ្មួញជន ជាតិយួនបានប្រមូល ទិញឈើប្រណិត នោះហើយជួល ផ្ទះអ្នកភូមិរក្សា ទុកត្រៀមធ្វើការដឹក ជញ្ចូនចេញទៅក្រៅខេត្ត។
ការបង្ក្រាបបានធ្វើឡើង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃ ទី២មេសា២០២០ ស្ថិតតាមបណ្តោយ ផ្លូវក្រាលគ្រួស ក្រហមក្នុងភូមិ ស្រែឬស្សីភូមិថ្មី ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកវរៈសេនីយឯក វ៉ាសុផាន់ នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងកា រដ្ឋាននគរបាលខេត្ត ស្ទឹងត្រែងបានអោយ ដឹងថាដោយមាន បទបញ្ជាផ្ទាល់ពីស្នង ការនគរបាលខេត្ត លោកឧត្តមសេនីយត្រី អូត ស៊ីវុត្ថា លោកបានដាក់ កម្លាំងចុះស្រាវជ្រាវ នៅទីតាំងខាងលើផ្ទាល់ ហើយបាន ដឹកនាំកម្លាំងចុះ ទៅកាន់ផ្ទះទីតាំង ស្តុកឈើប្រណិត រួចធ្វើការបង្ក្រាបតែម្តង។
លោកថាទីតាំង ស្តុកឈើប្រណិតខាង លើកម្លាំងបានសហការ ជាមួយកម្លាំងរដ្ឋបាល ព្រៃឈើស្រុក សៀមប៉ាងចុះរឹប អូសបានឈើ ប្រណិតប្រភេទ ធ្នង់សុទ្ធមានចំនួន ២៥៣ដុំ(នៅមិន ទាន់វាស់វែង) ដោយប្រើប្រាស់ ការដឹកជញ្ជូនតាម រយៈរថយន្តសាំយ៉ុង ចំនួន៣គ្រឿងទៅរក្សា ទុកក្នុងសង្កាត់រដ្ឋ បាលព្រៃឈើស្រែ សំបូរដើម្បីចាត់ ការទៅតាមនិតិវិធីច្បាប់។
គួរបញ្ជាក់ថាទីតាំងស្តុក ឈើប្រណិតប្រភេទ ធ្នង់ខាងលើត្រូវបាន ម្ចាស់ផ្ទះឈ្មោះ រស់ សារ៉ន អាយុ៣០ឆ្នាំ បានជួលអោយ ឈ្មួញជនជាតិវៀត ណាមរក្សាទុក គ្រាន់នឹងបានប្រាក់ កម្រៃខ្លះដើម្បីជីវភាព គ្រួសារ៕