ទីតាំងឱសថស្ថាននិង គ្លីនិកថែទាំជំងឺចំនួន១៨ កន្លែងក្នុងក្រុងស្ទឹងត្រែង ត្រូវបានក្រុមការងារ ប្រយុទ្ធប្រឆាំងជំងឺ ឆ្លងចុះត្រួតពិនិត្យ!

(ខេត្តស្ទឹងត្រែង)៖ អនុប្រធានមន្ទីរ សុខាភិបាលនិងជា ប្រធានប្រយុទ្ធប្រឆាំង ជំងឺឆ្លងខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី ៣០មីនា២០២០នេះ បានដឹកនាំក្រុមការ ងារសុខាភិបាល សហការជាមួយ ព្រះរាជអាជ្ញា  សាលាក្រុង កម្លាំងនគរបាល និងកំលាំងអាវុធ ហត្ថបានចុះត្រួត ពិនិត្យតាមឱសថស្ថាន គ្លីនិក បន្ទប់ថែទាំ នៅក្នុងក្រុង ស្ទឹងត្រែងចំនួន ១៨កន្លែង ដើម្បីពិនិត្យរក មើលនៃការលួច លាក់លក់តេស្តរ ហ័ស និងថ្នាំខុសច្បាប់ សម្រាប់ព្យា បាលជំងឺកូវិដ-១៩ និងការលក់ អាកុលមិនមាន ប្រភពច្បាស់លាស់ ព្រមទាំងណែនាំ ដល់គ្លីនិកបន្ទប់ពិគ្រោះ និងបន្ទប់ថែទាំអោយ អនុវត្តតាមការ ណែនាំរបស់ ក្រសួងសុខាភិបាល ស្តីពីការមិនអនុញ្ញាត អោយព្យាបាលជំងឺ កូវិដ-១៩ នៅសេវាឯកជន ជាដាច់ខាត។

លោក ទន វុទ្ធី អនុប្រធានមន្ទីរ សុខាភិបាលនិង ជាប្រធានប្រយុទ្ធ ជំងឺឆ្លងខេត្តបាន ណែនាំទៅកាន់ឱស ថស្ថានចំនួន១២ កន្លែងនិងគ្លីនិកថែ ទាំជំងឺចំនួន៦កន្លែង សរុប១៨កន្លែងមិន អោយទទួលអ្នក ជំងឺជាពលករ មកពីបរទេស ហើយត្រូវរាយ ការណ៏ទៅមន្ទីរ សុខាភិបាលជាបន្ទាន់ ដើម្បីនាំពួកគាត់ទៅដាក់ បន្ទប់ដាច់ដោយឡែក នៅសណ្ឋាគារសេកុងស្តា ដែលរៀបចំជាបន្ទប់ ដាច់ដោយឡែកក្នុង ការពិនិត្យជំងឺ។

លោក ក៏បានសំណូម ពរដល់អាជីវករក លក់ឱសថនិងគ្លីនិកថែ ទាំជំងឺទាំងអស់ជួយ សហការជាមួយអាជ្ញាធរ ដើម្បីមានវិធាន ការក្នុងកាទប់ស្កាត់ នូវការលក់ឧបករណ៍ តេស្តរកមេរោគ COVID-19 ដោយគ្មានបញ្ជាក់ ពីក្រសួងសុខា ភិបាលកម្ពុជា។

លោកបន្តថាតាម សេចក្តីប្រកាសព័ត៌ មានរបស់ក្រសួង សុខាភិបាល រហូតដល់ពេលនេះ នៅមិនទាន់ មានឧបករណ៍ ធ្វើតេស្តរហ័សរក មេរោគកូវីដ១៩ ប្រភេទណាមួយ ដែលមានការបញ្ជាក់ ទទួលស្គាល់ពី  អង្គការសុខភាព ពិភពលោកនូវ ភាពត្រឹមត្រូវ និងប្រសិទ្ធភាព នៅឡើយទេ។

ក្រសួងបានបញ្ជាក់ថា សម្រាប់នៅកម្ពុជា មានតែវិទ្យាស្ថាន ជាតិស្រាវជ្រាវ សាធារណៈ និងវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិ ការតាមបច្ចេកទេស និងគោលការណ៍ ប្រតិបត្តិស្តង់ដារ របស់អង្គការសុខាភាពពិភពលោក ដែលមានការចេញ លទ្ធផលទទួល ស្គាល់ត្រឹមត្រូវ។

គួរបញ្ជាក់ថាលិទ្ធផល សម្រេចបានរក ឃើញថា នៅទីតាំងលក់ឱស ថស្ថាននិងគ្លីនិក ថែទាំជំងឺចំនួន ១៨កន្លែងខាងលើ ពុំមានការលក់សម្ភារៈ សម្រាប់ធ្វើតេស្ត ជំងឺកូវិត១៩ និង អាកុលក្លែង ក្លាយទេ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *