រដ្ឋបាលខេត្តកែប​ រៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងផែនការ អភិវឌ្ឍន៍ខេត្ត

(ខេត្តកែប)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​០៣​ ខែមេសា​ ឆ្នាំ​២០២០​ នេះ​ លោក កែន សត្ថា អភិបាលនៃ គណៈអភិបាល ខេត្តកែប បានអញ្ជើញដឹក នាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងផែន ការអភិវឌ្ឍន៍ខេត្ត ក្នុងគោលបំណង ឱ្យសៀវ ភៅផែនការ អភិវឌ្ឍន៍រយៈពេល ប្រាំឆ្នាំ (២០២០-២០២៤) របស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត អភិបាលក្រុង ស្រុក កម្លាំងប្រដាប់ អាវុធទាំងបី លោកប្រធាន អនុប្រធាន មន្ទីរអង្គភាព ទូទាំងខេត្ត និងមន្ត្រីចំណុះ ក្នុងរដ្ឋបាល ខេត្តទាំងមូល។

មានមតិលើកឡើង ក្នុងកិច្ចប្រជុំនេះ លោក កែន សត្ថា អភិបាលខេត្តកែប បានបញ្ជាក់ថា រដ្ឋបាលខេត្តចាំបាច់ ត្រូវអនុវត្តផែនការ ខាងលើទៅតាម ការគ្រោងទុក ព្រោះខេត្តមាន លក្ខណៈគ្រប់គ្រាន់ ទាំងទម្រង់ អត្ថន័យ និងខ្លឹមសារស្រប តាមក្របខ័ណ្ឌច្បាប់ និងមានសង្គតិភាព ជាមួយគោលនយោបាយជាតិ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែ នាំនានាជាធរមាន។

លើសពីនេះ ដើម្បីធ្វើឱ្យផែន ការអភិវឌ្ឍន៍ប្រកប ដោយប្រសិទ្ធភាព លោក កែន សត្ថា អភិបាលខេត្តកែប បានជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំង អស់ត្រូវយកចិត្តទុកដាក់់ និងបន្តសហការគ្នា ឱ្យបានល្អ ដើម្បីអភិវឌ្ឍន៍ ខេត្តទេសចរណ៍ របស់យើងឱ្យកាន់តែ មានសក្តានុពលខ្លាំង ក្លាថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *