ពិធីប្រគល់អំណោយ ជូនដល់អនុសាខា និងអាជ្ញាធរក្រុង ស្រុក ដើម្បីបម្រើសកម្ម ភាពប្រយុទ្ធនឹងជំងឺ កូវីត១៩ក្នុងខេត្តកំពត

(ខេត្តកំពត)៖ ជាការឆ្លើយតប យ៉ាងយកចិត្ត ទុកដាក់ចំពោះ អនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ប្រមុខ រាជរដ្ឋាភិបាល គឺសម្ដេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋ មន្ត្រីនៃកម្ពុជា ដែលបានអំពាវនាវ ផ្ដាំផ្ញើចំពោះអាជ្ញាធរគ្រប់ លំដាប់ថ្នាក់រួម នឹងប្រជាពលរដ្ឋ សប្បុរសជនគ្រប់ មជ្ឈដ្ឋានឱ្យមានការ រួបរួមសាមគ្គីគ្នា ជាកម្លាំង ដើម្បីរួមចំណែក រំលែកការលំបាក ស្របពេលដែល ប្រទេសកម្ពុជាកំពុង ទទួលរងនូវវិបត្តិសាកល នៃការឆ្លងរាត ត្បាតជំងឺកូវីត១៩ឬកូរ៉ូណា ដែលជាបន្ទុកធ្ងន់ធ្ងរ លើរាជរដ្ឋាភិបាល។

ជាមួយគ្នាបេះដែរ នៅព្រឹកថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២០ លោក ជាវ តាយ​ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំង លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា សមាជិកកិត្តិយសសាខា អាជ្ញាធរ ក្រុង ស្រុក​ និងថ្នាក់ដឹកនាំខេត្ត​ មន្ទីរ​ អង្គភាពជុំវិញខេត្ត បានចូលរួមធ្វើពិធី ប្រគល់អំណោយ មនុស្សធម៌របស់ សាខាកាកបាទក្រហម កម្ពុជាខេត្ត​ និងអំណោយរបស់ រដ្ឋបាលខេត្តកំពត ជូនដល់ អាជ្ញាធរ​ និងអនុសាខាកាក បាទក្រហមក្រុង ស្រុកទាំង៨ ក្នុងខេត្តកំពត សម្រាប់យកទៅបម្រើស កម្មភាពប្រយុទ្ធនឹង ជម្ងឺកូវីដ១៩ នៅបណ្ដា ឃុំ​ សង្កាត់ទាំង៩៣ ក្នុងខេត្តកំពត។

លោក ជាវ តាយ  បានមានប្រសាសន៍ ក្នុងឱកាសនោះថា  ក្រោយពេលមានការ ផ្ទុះឡើងនៃជំងឺ(កូវីត១៩) នៅប្រទេសកម្ពុជា អាជ្ញាធរខេត្តកំពត បានខិតខំប្រឹងប្រែង ធ្វើកិច្ចការងារជាច្រើន ដូចជាការចុះ អប់រំផ្សព្វផ្សាយ អំពីជំងីកូវីត១៩ ចុះណែនាំអំពីវិធីបង្ការ ការធ្វើអនាម័យរស់នៅ តាមមូលដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ និងមូលដ្ឋានប្រឈម នឹងការឆ្លងមេរោគ ជាច្រើនកន្លែង។

ថ្មីៗនេះរដ្ឋបាលខេត្ត ក៏បានរៀបចំបន្ទប់ ត្រៀមបម្រុងសម្រាប់ ដាក់អ្នកជំងឺកូវីត ក្នុងករណីឆ្លងច្រើន ជាង១៥០បន្ទប់ មានទាំងផ្ទះសំណាក់ និងអគារសាលារៀន ហើយរហូតមកដល់ ពេលនេះខេត្តកំពត មានអ្នកឆ្លងជំងឺកូរវិត១៩ តែចំនួនពីរករណី ប៉ុណ្ណោះនឹងបានព្យាបាល ជាសះស្បើយចំនួន១នាក់ ហើយផងដែរ។

លោក ជាវ តាយ ក៏បានសម្ដែង អំណរគុណនិងកោត សរសើរព្រមទាំងបាន ចាត់ទុកសកម្មភាពទាំង អស់ខាងលើ មិនអាចខ្វះបានឡើយ ពីការចូលរួមជំរុញ លើកទឹកចិត្ត តាមរយៈអំណោយ ជាសម្ភារៈ ថវិការបស់ សប្បុរសជន និងសកម្មភាព របស់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នកាកបាទ ក្រហម គ្រប់ថ្នាក់ គ្រប់ផ្នែកព្រមទាំង កម្លាំងយុវជន​ និងអ្នកពាក់ព័ន្ធ ផ្សេទៀត ដែលបានខិតខំ យកចិត្តទុកដាក់ អស់កម្លាំងកាយ ចិត្តក្នុងការចុះផ្សព្វ ផ្សាយដល់បងប្អូន ប្រជាពលរដ្ឋឱ្យយល់ ដឹងអំពីវិធានការ ការពារនិង បង្ការជំងឺឆ្លង កូវីដ១៩ ដ៏កាចសាហាវនេះ។

លោក ជាវ តាយ​ ក៏បានបញ្ជាក់ទៀតថា អំណោយដែល បានប្រគល់នាពេលនេះ  គឺពិតជាការរួមចំណែកក្នុង សកម្មភាពនានា ដើម្បីប្រយុទ្ធនឹង ជំងឺកូវីត១៩ និងដើម្បីជួយរំលែង ការលំបាក ខ្វះខាត សម្រាប់ប្រ ជាពលរដ្ឋផង និងអ្នកដែលចុះ បំពេញបេសសកម្ម ការពារទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងនឹងកូវីត១៩ផង ខណៈដែល រាជរដ្ឋាភិបាល កម្ពុជាបាននឹងកំពុង យកចិត្តទុកដាក់អំពាវនាវ និងណែនាំដល់ គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ នឹងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធនឹង ជំងឺឆ្លង កូវីដ១៩ដែលជាជំងឺ រាតត្បាតជាសកល។

លោក ជាវ តាយ ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ និងអនុសាខា កាកបាទក្រហមថ្នាក់ក្រុង ស្រុក ទាំង៨ ក្រោយពីទទួលអំណោយ អង្ករនិងសំភារៈ ប្រើប្រាស់ពេលនេះ ត្រូវបន្តយកចិត្ត ទុកដាក់ ចែកចាយដល់មូលដ្ឋាន ឃុំសង្កាត់របស់ខ្លួន ទាំង៩៣ ក្នុងខេត្តដើម្បី ទប់ស្កាត់ការឆ្លងជំងឺ ដ៏កាចសាហាវ នេះឱ្យមានប្រសិទ្ធភាព ពិសេសបន្ត ការផ្សព្វផ្សាយ សារជាសំឡេង និងខិតប័ណ្ណ ស្ដីពីវិធានការ បង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅតាមបណ្ដាក្រុង ស្រុកឃុំសង្កាត់ និងភូមិឲ្យបានជាប្រចាំ និងត្រូវយកចិត្តទុកដាក់ចូលរួមសហការ អនុវត្តបទបញ្ជា របស់សម្ដេចតេជោ​ហ៊ុន សែន​ លើករណីឱសថស្ថាន ដែលមានលក់ឧបករណ៍ ធ្វើតេស្តរកកូរវិត ១៩។

អំណោយ ដែលបាន ប្រគល់ជូនរដ្ឋបាលក្រុង ស្រុកទាំង៨ និងឃុំ សង្កាត់ទាំង៩៣ នាពេលនេះ សរុបរួមមាន អង្ករចំនួន១៤តោន ឧបករណ៍វាស់កម្តៅ ចំនួន១០១គ្រឿង ម៉ាស់ការពារ១០០ប្រអប់ស្មើ៥០០០ម៉ាស ទឹកអាកុលលាងដៃ ២៨ធុង ស្មើ៧៦០លីត្រ អាកុល ដបតូច៤០០ដប សាប៊ូដុំ៤០០ដុំ ស្ទិកគ័រអប់រំ ៤០០សន្លឹកផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *