ស្ត្រីនិងកូន២នាក់កំពុង ហូបបាយត្រូវភ្លៀង ខ្យល់កន្ត្រាក់ដួលរលំផ្ទះ សង្កត់ស្លាប់ម្តាយនិង កូនរងរបួសធ្ងន់

(ខេត្តស្វាយរៀង) ៖ គ្រោះធម្មជាតិបង្ករ ឡើងដោយមានភ្លៀង ធ្លាក់មួយមេយ៉ាងធំលាយ ឡំទៅនឹងខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំង បណ្ដាលអោយដួល រលំផ្ទះសង្កត់ ស្រ្តីម្នាក់ស្លាប់និងកូន ២នាក់ទៀតរង របួសធ្ងន់ ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃ ទី១ខែសីហាឆ្នាំ ២០១៩ វេលាម៉ោង១៣និង០០នាទី ស្ថិតក្នុងភូមិព្រៃប្រឹស  ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ច នគរបាលស្រុកកំពង់រោទិ៍ បានអោយដឹងថា ស្ត្រីរងគ្រោះដែល បានស្លាប់មានឈ្មោះ ពិន សៀន មុខរបរកសិករ អាយុ ៤៧ឆ្នាំ កូនស្រីរងរបួស មានឈ្មោះ សុខ នី អាយុ៥ឆ្នាំនិង ឈ្មោះ សុ ភាន់ ភេទប្រុស អាយុ២ឆ្នាំអ្នក ទាំង៣រស់ក្នុងភូមិ ព្រៃប្រើស ឃុំស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង ។

បើយោងតាម ប្រភពកន្លែងកើតហេតុ បានបន្តទៀតថា មូលហេតុដែលស្លាប់ ស្ត្រីខាងលើខណះដែល កំពុងហូបបាយក្រោមផ្ទះ មិនបានចាប់អារម្មណ៏ ស្រាប់តែមេឃភ្លៀង លាយខ្យល់កន្ត្រាក់បោក បក់ដួលរលំសង្កត់ លើស្ត្រីជនរងគ្រោះ បណ្តាលអោយស្លាប់ និងកូន២នាក់រង បួសតែម្ដងទៅ។

ករណីបាតុភូតធម្មជាតិ ភ្លៀងលាយលំ និងខ្យល់កន្រ្តាក់នេះក៏បាន ធ្វើអោយរលំផ្ទះប្រជាពលរដ្ឋ ១ខ្នង និង របេីក ដំបូលផ្ទះ៧ខ្នងទៀតផងដែរ។

បច្ចប្បន្នសពត្រូវ បានសមត្ថកិច្ចនគរបាល ប្រគល់អោយក្រុម គ្រួសារយកមកធ្វើបុណ្យ តាមប្រពៃណី ទាំងក្ដីសោកសង្រេងបំផុត៕ ដោយប្រម៉ាញ់ ជាយដែន ហៅ៩៥

You might like

Leave a Reply

Your email address will not be published. Required fields are marked *