(ខេត្តបន្ទាយមានជ័យ)៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោក គឹង វណ្ណៈ អភិបាលរងខេត្ត បន្ទាយមានជ័យ ចូលរួមដោយក្រុម ប្រឹក្សាសង្កាត់ និងសន្តិសុខភូមិ បានយកក្រមា ម៉ាស ចែកពលករ ដែលទើបតែវិលមក ពីប្រទេសថៃដល់ មូលដ្ឋាននិងបាញ់ កំដៅធ្វើការផ្សព្វផ្សាយ ឲ្យចេះការការពារ មេរោគ covid-19 ស្ថិតក្នុងភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក គឹង វណ្ណៈ បានប្រាប់ដល់ ពលករដែលទើប វិលពីប្រទេសថៃវិញ ឲ្យចេះទប់ស្កាត់ការ ឆ្លងវីរុសកូវីដ-១៩នេះ ព្រោះជម្ងឺនេះ វាអាចឆ្លងតាមរូប ភាពនិងស្ថាន ភាពផ្សេងៗ ក្នុងនោះមានការតម្រូវ ឲ្យបាញ់កំដៅ ឃុំខ្លួននៅក្នុងផ្ទះ ឲ្យបានរយៈពេល ១៤ថ្ងៃ លាងសម្អាត ដៃនឹងទឹក ទឹកសាប៊ូនិងទឹក លាងដៃHAND Gelជាដើម ហើយជួបគ្នា ត្រូវលើកដៃសំពះ គ្នាឬលើកដៃ ជាសញ្ញា ចៀសវាងចាប់ ដៃព្រោះបារម្ភ ចម្លងមេរោគ នេះឆ្លង។
មេរោគ covid-19នេះ ជាមេរោគដ៍កាច សាហាវនៅតែបន្ត វាយលុកយ៉ាងខ្លាំង លើពិភពលោកធ្វើ មនុស្សជាតិ កើតជម្ងឺនេះស្លាប់ និងមានអ្នកជម្ងឺ កើតរាប់សែននាក់ ក្នុងពិភពលោករហូត មកដល់សព្វថ្ងៃ នេះនៅមិនទាន់ មានថ្នាំអាចសម្លាប់ មេរោគនេះបាននៅ ឡើយដូច្នេះយើងទាំង អស់ត្រូវចូលរួមបង្ការ ទប់ស្កាត់មេរោគ covid-19នេះឲ្យបានគ្រប់គ្នា ដោយមន្ត្រីជំនាញ ក្នុងមូលដ្ឋានបង្រៀន ដល់ពួកអស់លោកឲ្យ ចេះប្រើប្រាស់អាល់ កុលលាងដៃ និងឲ្យចេះប្រើម៉ាស ឲ្យបានគ្រប់ៗគ្នា។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថារាជ រដ្នាភិបាលនិងក្រ សួងសុខាភិបាល នៃព្រះរាជាណា ចក្រកម្ពុជាបាននិងកំពុង ចាត់វិធានការ បង្ការ និងទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ ១៩ COVID-19 នេះយ៉ាងខ្លាំង ផងដែរសព្វថ្ងៃនេះ ដើម្បីបង្ការ បង្ក្រាប ការឆ្លងនៃវីវុស កូវីដ១៩នៃជម្ងឺនេះ ជាពិសេសនៅ តាមអង្គភាពនីមួយៗ ត្រូវតែមាន ម៉ាស៊ីនពិនិត្យវាស់ កំដៅក្នុងខ្លួនមុនពេល ចូលធ្វើការ ទឹកអាល់កុល ឬជែលសម្រាប់ លាងសំអាតដៃ ត្រួតពិនិត្យ ទាំងភ្ញៀវខ្មែរ និងបរទេស ដែលចូលទំនាក់ ទំនងការងារត្រូវឲ្យ ពួកគាត់អនុវត្ត វិធានការបង្ការ ការឆ្លងនៃវីរុស COVID-19 តាមរយៈការវាស់ ស្ទង់កំដៅក្នុងខ្លួន និង លាងសំអាត ដៃជាមួយអាល់កុល រឺជែល ព្រមទាំងពាក់ម៉ាស់ឲ្យ បានត្រឹមត្រូវផងដែរ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាជម្ងឺ មេរោគកូរ៉ូណាឬកូវីត ១៩ COVID-19 លោកបានបានផ្ដាំ ផ្ញើដល់ពលករដែល ទើបវិលមកពីស្រុកថៃ និងប្រជាពលរដ្ឋ ក្នុងភូមិសូមកាត់បន្ថ យជាអប្បបរមា ក្នុងការនាំក្រុមគ្រួសារ ទៅចូលរួមក្នុង កម្មវិធីផ្សេងៗ ដូចជាពិធីជប់លាង ខួបកំណើតជា ដើមផងដែរ។
គួរបញ្ជាក់ផង ដែរថាលោក គឹងវណ្ណះធ្វើការវាស កំដៅដោយម៉ាស៊ីន ដល់ពលករដែល ទើបវិលមកពី ប្រទេសថៃ ជិត៥០នាក់ម្នាក់ៗ វាស់ទៅឃើញថា កំដៅ៣៧ចុះគឺ កំដៅល្អទាំងអស់ បើវាស់កំដៅឡើង ដល់៣៩នោះ លោកនិងណែនាំ ឲ្យទៅមណ្ឌលសុខ ភាពជាបន្ទាន់ពលករ ទាំងជិត៥០នាក់លោក បានចែកម៉ាស់១ និងក្រមា១ ផងដែរ៕