អង្គការឡាតាស្តិ៍ ត្រូវបានជន សង្ស័យលួច គាស់យកលុយ ជាង១ម៉ឺនដុល្លា ត្រូវបានកំលាំងនគរ បាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនបញ្ជូន ទៅដេកគុក

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ចូល លួចគាស់យកលុយបាន ជាង១ម៉ឺនដុល្លារបស់ អង្គការឡាតាស្តិ៍ ត្រូវបានកំលាំងនគរ បាលក្រុងសិរីសោភ័ណ ឃាត់ខ្លួន បាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុង ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ ទោភឿង ម៉ាន់សឹង្ហ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ បានឲ្យដឹងថាក្រោយពីទទួល បានព័ត៌មានថាមាន ជនសង្ស័យលួចគាស់ យកលុយក្នុងមណ្ឌល សិក្សារបស់អង្គ ការឡាតាស្តិ៍ នៅ​ម៉ោង១២យប់ថ្ងៃទី២៦ ខែមិនាឆ្នាំ២០២០ គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ ទោអាត់ ខែម ស្នងការនគរបាលខេត្ត បានបទបញ្ជាដល់ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរង ផែននគរបាល ព្រហ្មទណ្ឌកម្លាំង ការិយាល័យជំនាញ និងកម្លាំងនគរបាល ក្រុងសិរីសោភ័ណ ធ្វើកាស្រាវជ្រាវ ឈានដល់ឃាត់ ជនសង្ស័យបាន ម្នាក់ឈ្មោះសឹង គឹមសាន ភេទប្រុសអាយុ៣៦ឆ្នាំ ជាបុគ្គលិកមណ្ឌល សិក្សាឡាតាស្តិ៍ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកនាយការិយាល័យ បានបញ្ជាក់ឲ្យដឹងទៀត ថាក្រោយពីធ្វើការឃាត់ ខ្លួននិងសាកសួរចម្លើយ ជនសង្ស័យបានសារភាព ថាខ្លួនពិតជាបានធ្វើ សកម្មភាពដោយយក ចបកាប់លួចគាស់ចំរ៉ឹង បង្អួចបន្ទប់លួច យកកេសសំរាប់ ដាក់លុយចំនួន៤កេស ក្នុងមណ្ឌលពិតប្រាកដមែន ក្រោយពីចូលលួចបាន យកការ៉ុងច្រកកេស សំរាប់ដាក់លុយយក ទៅលាក់ទុកនៅក្នុង បន្ទប់និងចបកាប់ បោះចោលម្តុំសួន ស្នេហ៍ជនបទ រួចហើយក៏ជិៈម៉ូតូមក មណ្ឌលសិក្សាវិញ ។

លោកឧត្តម សេនីយ៍ត្រីសិទ្ធ  ឡោះបានបញ្ជាក់ ដែរថាបន្ទាប់ពីជន សង្ស័យទទួលសារភាព ហើយបាននាំខ្លួន ជនសង្ស័យទៅយក លុយនៅកន្លែងដែល គេលាក់ទុកនៅបន្ទប់ ជួលផ្ទះសំនាក់ វ៉នឧត្តម ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រកឃើញកេស ដែកចំនួន៤កេស លុយដុល្លាសរុប ចំនួន១៤.២៧៩ដុល្លានិង ប្រាក់ខ្មែរចំនួន ២.៦៩៩.៨០០រៀល ហើយបានធ្វើការ ប្រគល់ម្ចាស់មណ្ឌលអង្គការ ឡាតាស្តិ៍វិញចំណែក ជនសង្ស័យបានបញ្ជូន ទៅតុលាការដើម្បីដាក់ ទោសទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *