យានដ្ឋានរបស់ លោក ឆាយ ឈានកែឆ្នៃ ជួសជុលរថយន្តធំ មានកំហុសនិងបង្ក ហានីភ័យត្រូវមន្ត្រី ជំនាញឲ្យប្តូរទី តាំងនិងបិទតែម្តង

(ខេត្តបន្ទាយមានជ័យ)៖ យានដ្ឋានរបស់លោក ឆាយ ឈានកែឆ្នៃជួស ជុលរថយន្តធំមាន កំហុសនិង បង្កហានីភ័យដល់ពល រដ្ឋជិតខាងនិង ខូចបរិស្ថាន សណ្តាប់ធ្នាប់ សាធារណៈអត់គោរព កិច្ចសន្យា ចុះតាមផ្លូវទឹកស្អាត ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យមាន ជម្រើស២ដើម្បី សម្រេចគឺបើមិនបិទ ក៏ប្តូរទីតាំង ចេញពីកន្លែងធ្វើសព្វថ្ងៃ ។

លោកគង់ ប៊ុនលឿត អនុប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យនិងមន្ត្រី ជំនាញនៅថ្ងៃ ទី៣០ខែមីនាឆ្នាំ២០២០ បានចុះពិនិត្យ វាយតម្លៃលំអិត បន្ថែមទៀតលើការ អនុវត្តកិច្ចសន្យា របស់យានដ្ឋានជួស ជុលរថយន្តធំ ខាងលើនេះ ។

លោកគង់ ប៊ុនលឿតបាន បញ្ជាក់ឲ្យដឹងទៀត ថាដើម្បីឲ្យបានស្មើភាព ច្បាស់លាស់ ល្អិតល្អន់ មិនលម្អៀងនិង ការវាយតម្លៃរលើ ការអនុវត្តកិច្ចសន្យា ក៏ដូចផលប៉ះពាល់ ពីយានដ្ឋានទៅលើ ពលរដ្ឋនៅ ជិតខាងជុំវិញ ក៏ដូចជាសាធា រណជនឆ្លងកាត់ផង។

ជាលទ្ធផល ការពិនិត្យ វាយតម្លៃជា បន្តបន្ទាប់បានឃើញថា ម្ចាស់យានដ្ឋាននេះ មិនគោរពកិច្ចសន្យា ឡើយដូចជាច្បាប់ សុំអនុញ្ញាតិជួសជុល រថយន្តធំ តែបានបន្ថែម ទៅកែច្នៃ ហើយមិនរាយ ការណ៍ដល់ ជំនាញឡើយ ។

និងកិច្ចសន្យាដទៃ ទៀតក៏គោរពមិន បានដែរ រួមមាន រំលោភនិងប្រើប្រាស់ ដីចំណីផ្លូវសម្រាប់ថ្មើរ ជើងមិនគោរពតាម ច្បាប់រដ្ឋកំណត់ ដែលមិនតម្លើងតទ្រុង ថែមភ្លៅ ទំហំខុសបទដ្ឋាន បច្ចេកទេសមិន ការពារបរិស្ថាន ពិសេសការបង្ហូរ ប្រេងរំអិលចេញក្រៅ បន្តរំខានដល់ការរស់ នៅរបស់អ្នកជិតខាង​គ្មានបម្រុងទុក ឧបករណ៍សុវត្ថិភាព ឧបករណ៍ពន្លត់ អគ្គីភ័យជាដើម កំហុសនេះមិន មែនលើកទី១គេ គឺមានច្រើនលើកមកហើយ ការចោទប្រកាន់នោះ លោកឆាយ ឈាន ម្ចាស់យានដ្ឋាន បាននិយាយថា លោកនិងក្រុមជាង បញ្ចេញស្នៀតដដែលៗ សំណូមពរអង្វរក រមន្ត្រីជំនាញនិងអាជ្ញាធ រកុំបិទយានដ្ឋានរបស់ លោក ព្រោះជីវភាព និងការលំបាក របស់ពួកខ្លួននឹងធ្លាក់ មកលើជាច្រើនទៀត បើបិទយានដ្ឋាននេះ ។

ឯមន្ត្រីជំនាញបាន ប្រាប់ថាចំពោះ ករណីនេះ បើមិនបិទ ក៏ត្រូវផ្អាក សកម្មភាព ហើយមិនអាច ឲ្យបុគ្គល នេះធ្វើផ្គើនម្តង ហើយម្តងទៀត នោះឡើយ។

ចំណែកជនរងគ្រោះ អ្នកស្រីប្រាក់ ស៊ីណៃ ម្ចាស់បណ្ណាគារ បន្ទាយស្រីបានបាន ឲ្យដឹងថាយានដ្ឋាន របស់លោក ឆាយ ឈានមាន ការគ្រោះថ្នាក់ ផលវិបាកខូចខាត និងបញ្ហាប្រឈម របស់អ្នកស្រី របស់ក្រុមគ្រួសារ ក៏ដូចជាទ្រព្យ សម្បត្តិនិងរបស់ ពលរដ្ឋជិតខាងកើត មានយូរឆ្នាំនិងច្រើន ណាស់ពេកហើយ អ្នកស្រីនិងពលរដ្ឋ ជិតខាងបាន យោគយល់ អត់ធ្មត់រហូតរង គ្រោះទាំងខ្លួនឯង ក៏នៅតែម្ចាស់ និងក្រុមជាង នៃយានដ្ឋាននោះ មិនដែលយក ភ្នែកមើល ហើយយល់ពី ទុក្ខលំបាក បង្កគ្រោះថ្នាក់ របស់ពួកអ្នកស្រីឡើយ ។

ទោះយ៉ាងណា អ្នកស្រីបាន ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ដល់មន្ត្រីជំនាញ មន្ត្រីអាជ្ញាធរនិង និងអ្នកពាក់ព័ន្ធដែល បញ្ជូនមន្ត្រីមកពិនិត្យ ស្រាវជ្រាវនិង ចាត់វិធានការលើ ករណីនេះ អ្នកស្រីស្នើសុំឲ្យ​មន្ត្រីជំនាញនិងអាជ្ញាធរ ចាត់ការបិទ ឬប្តូរទីតាំងយានដ្ឋាន នេះនៅពេលនេះតែម្តង មិនអាចពន្យា ពេលឡើយ។

លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិ រីសោភ័ណ និងលោកគឹម សុវណ្ណ ប្រធានមន្ទីរ សាធារណៈការនិងដឹកជញ្ជូន ខេត្តបានពិភាក្សា គ្នាថានឹង នៅថ្ងៃទី៣០ខែ មីនា នឹងឲ្យមន្ត្រី ជំនាញនិងអាជ្ញាធរ ចុះពិនិត្យ វាយតម្លៃម្តងទៀត លើការអនុវត្តកិច្ច សន្យានិងស្រាវជ្រាវ ករណីឧប្បត្តិហេតុ នៅយានដ្ឋានរបស់ ឈ្មោះឆាយ ឈាន ។

សូមរំលឹកកាល ពីល្ងាចថ្ងៃទី ២១ខែមិនា ឆ្នាំ២០២០ មានគ្រោះថ្នាក់មួយ លើកទៀតដែលបង្កពី រថយន្ដធំ១គ្រឿងដែល ទើបជួសជុលនិង​ កែច្នៃរូចរបស់យាន ដ្ឋានរបស់ឈ្មោះ ឆាយ ឈាននេះបានថយ ទៅបុកចំទ្វារចូល នៃបណ្ណាគារបន្ទាយស្រី បង្ករខូចខាត ផ្នែកខាងមុខទ្វារ កញ្ចក់និងសម្ភារះ ជាច្រើននិងក៏ បានធ្វើឲ្យម្ចាស់បណ្ណាគារ និងបុគ្គលិកភ័យ តក់ស្លុតយ៉ាងខ្លាំ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *