ខឹងរឿងគំនុំលើក គ្នាទៅកាប់តែមិន បានសម្រេចបក្ខមួយទៀត តដៃហើយរត់បាត់ អស់ត្រូវអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាន៤នាក់

(ខេត្តបន្ទាយមានជ័យ)៖ មានក្មេង២ក្រុមមិន ដឹងរឿងគំនុំខ្លាំង ប៉ុណ្ណាបានជាក្រុ មបង្ករហានលើក គ្នាទៅកាប់ក្រុមមួយ ទៀតតែមិន បានសម្រេច ត្រូវបក្ខមួយទៀត តដៃហើយរត់បាត់ អស់ត្រូវអាវុធហត្ថ ក្រុងប៉ោយប៉ែត ១ក្រុមដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធ ហត្ថក្រុងបាន ចុះបង្រ្កាប និងឃាត់ខ្លួនបាន ជនសង្ស័យចំនួន ៤នាក់ក្នុងនោះដក ហូតដាវស៊ាំម៉ូរ៉ៃ ចំនួន៣ដើម ម៉ូតូចំនួន១ គ្រឿងម៉ាក ZOOMER-X ពណ៌ស្លាទុំលាយខ្មៅ សេរីឆ្នាំ២០១៥ ព្រមទាំងឆែករក ឃើញគ្រឿងញៀន មេតំហ្វេតាមីន ទឹកកកចំនួន២ កូនថង់តូច ស្មើ ១.២២ក្រាម នៅវេលាម៉ោង១ និង៣០នាទីរំលង អាធ្រាត ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅចំណុច ម្ដុំស្រះ១០០ ស្ថិតក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានយក មកបញ្ជាការ មូលដ្ឋានអាវុធក្រុង ដើម្បីធ្វើការសាកសួរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ១ឈ្មោះ ភ័ក្រ្ត ផុត ភេទប្រុស អាយុ១៧ឆ្នាំ២ឈ្មោះ ចេង ដាវីដ ភេទប្រុស អាយុ១៩ឆ្នាំ ៣ ឈ្មោះ ប៊ុត ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ ៤ឈ្មោះ ស៊ុន លាប ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំង៤នាក់ រស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វើកំណត់ ហើយជនសង្ស័យ ទាំង៤នាក់បានបញ្ជូន មកទីបញ្ជាការកងរាជ អាវុធហត្ថខេត្ត  ក្រោយពីសមត្ថកិច្ច ជំនាញអាវុធហត្ថ ខេត្តសាកសួរបាន ឆ្លើយសារភាពថា បក្សពួកគេពិត ជាបានយក ដាវស៊ាំម៉ូរ៉ៃដេញ កាប់ភាគី១ក្រុមទៀតពិត ប្រាកដមែនដោយ សារមានគំនុំនឹង គ្នាកន្លងមក ចំណែកគ្រឿងញៀន ២កញ្ចប់ពួកគេទុកជក់ ដើម្បីចេញធ្វើសកម្ម ភាពសងសឹក។

ដោយផ្អែកលើ ចម្លើយសារភាព និងមានវត្ថុតាងផង នោះកម្លាំងជនសង្ស័យ ទាំង៤នាក់ ត្រូវបានកម្លាំងជំនាញ អាវុធហត្ថខេត្ត បញ្ជូនទៅសាលា ដំបូងខេត្តចាត់ការ តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *