លោកគឹងវណ្ណនៅ បន្តចែកម៉ាស់និង ក្រមានិងធ្វើការផ្សព្វ ផ្សាយណែនាំអំពី ការឆ្លងជំងឺ Covid-19 ជូនដល់ប្រជា ពលរដ្ឋនៅតាម មូលដ្ឋានជនបទ

(ខេត្តបន្ទាយមានជ័យ)៖ លោក គឹង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងពិធីចែក​ ម៉ាស់ និងក្រមា ដល់ប្រជាពលរដ្ឋ នៅចង្កាត់មាត់ញក ថាប្រជាពលរដ្ឋណា ដែលទើបមកពី ប្រទេសថៃ ត្រូវនៅឃ្លាត ឲ្យឆ្ងាយពីក្រុមគ្រួសារ និងជ្រជាពលរដ្ឋ ឲ្យបាន១៤ ថ្ងៃសិនទើបអាច ស្និទស្នាលគ្នាបាន ដើម្បី ការអំពីការឆ្លងជំងឺ Covid-19ក្នុងនោះលោក គឹងវណ្ណះបានធ្វើការពិនិត្យ កំដៅក្នុងខ្លួនរបស់ ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិចាន់គីរី និងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅល្ងាច ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០២។

លោក គឹង វណ្ណៈ បានមានប្រសាសន៍ បន្តទៀតការទប់ស្កាត់ ការឆ្លងវីរុសកូវីដ-១៩ នេះវាមានសារះសំខាន់ណាស់ ព្រោះជម្ងឺនេះវាអាច ឆ្លងតាមរូបភាពនិង ស្ថានភាពផ្សេងៗ ក្នុងនោះមានការ តម្រូវឲ្យបាញ់កំដៅ ឃុំខ្លួននៅក្នុង ផ្ទះឲ្យបានរយៈ ពេល១៤ថ្ងៃ លាងសម្អាត ដៃនឹងទឹក ទឹកសាប៊ូនិង ទឹកលាងដៃHAND Gelជាដើម ហើយជួបគ្នាត្រូវ លើកដៃសំពះគ្នាឬ លើកដៃជាសញ្ញា ចៀសវាងចាប់ ដៃព្រោះបារម្ភចម្លង មេរោគនេះឆ្លង។

មេរោគ covid-19នេះ លោកបានបន្តទៀត ថាជាមេរោគដ៍កាច សាហាវនៅតែបន្តវាយ លុកយ៉ាងខ្លាំង លើពិភពលោកធ្វើ មនុស្សជាតិ កើតជម្ងឺ នេះស្លាប់ និងមានអ្នក ជម្ងឺកើតរាប់សែន នាក់ក្នុងពិភពលោក រហូតមកដល់សព្វ ថ្ងៃនេះនៅមិន ទាន់មានថ្នាំអាចសម្លាប់ មេរោគនេះបាននៅ ឡើយដូច្នេះយើងទាំង អស់ត្រូវចូលរួម បង្ការទប់ស្កាត់មេ រោគ covid-19នេះឲ្យ បានគ្រប់គ្នា ដោយមន្ត្រីជំនាញ ក្នុងមូលដ្ឋានបង្រៀន ដល់ពួកអស់លោក ឲ្យចេះប្រើប្រាស់អាល់ កុលលាងដៃ និងឲ្យចេះប្រើម៉ាស ឲ្យបានគ្រប់ៗគ្នា។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាប្រជា ពលរដ្ឋរយៈពេល ប៉ុន្មានថ្ងៃនេះ មានពលករ ចំណាកស្រុកទាំងក្នុង និងក្រៅប្រ ទេសរាប់ម៉ឺនាក់ បានវិលត្រឡប់ចូល មកកាន់ស្រុក កំណើតវិញ ដោយមិនបាន ដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេដូច្នេះ ដើម្បីទប់ស្កាត់ កុំឲ្យមានការ ចម្លងជំងឺនេះ ក៏ដូចជាដើម្បី ជួយសង្គ្រោះ និងព្យាបាលដល់ ជនរងគ្រោះដែល មានផ្ទុកជំងឺឲ្យបាន ទាន់ពេលវេលា គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវវិធាន ការយ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តន៍តាម ការណែនាំរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ក្រសួងសុខាភិបាល ដោយជំរុញឲ្យ អាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ព័ន្ធ និងកងកម្លាំង ប្រដាប់អាវុធ ទាំងអស់ ត្រូវរួមគ្នាចុះផ្សព្វ ផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង ចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19នេះទាំងអស់គ្នា។

លោកបានបន្តថា ដោយសារការ ព្រួយបារម្ភជាខ្លាំង ចំពោះជំងឺកូវីដ-១៩ ធ្វើឲ្យក្រុមហ៊ុន សហគ្រាស និងកន្លែង ការងារមួយចំនួន ត្រូវបានបិទទ្វារ បណ្តាលឲ្យប្រជា ពលរដ្ឋមួយចំនួនអត់ ការងារធ្វើ ហើយពលរដ្ឋខ្លះ ដែលធ្វើជាពល ករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិល ត្រឡប់មកកាន់ ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចក្រុម គ្រួសារយ៉ាងខ្លាំងទៀតផង។

លោកបានបន្តទៀត ថានៅថ្ងៃនេះលោក ចុះមកដល់មូលដ្ឋាន ដើម្បីចែក ម៉ាស ក្រមា ដល់បងប្អូននៅតាមខ្នងផ្ទះ ព្រោះមិនអាចធ្វើការ ប្រមូលផ្តុំមនុស្សច្រើន បាននោះទេបើទោះបីជា អំណោយទាំងនេះមិន បានបំពេញតាម តម្រូវការរបស់ បងប្អូនក៏ពិតមែន តែក៏អាចដោះ ស្រាយបានមួយ កំរិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែង ប្រកបមុខរបរចិញ្ចឹម ជីវិត និងបង្កបង្កើត ផលដាំដំណាំឲ្យ បានកាន់ច្រើន ដើម្បីបង្កើនជីវភាព បានធូធាជាងមុន ជាពិសេសត្រូវរស់ នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ ម៉ាស់នៅកន្លែងសា ធារណៈ និងលាងសម្អាត ដៃឲ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការ រីករាលដាលនៃ ជំងឺកូវីដ-១៩ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *