(ខេត្តបន្ទាយមានជ័យ)៖ សិស្សក្រីក្រ ៦០នាក់ រៀនក្នុងរោងដោល បាក់ធ្លុះធ្លាយ ទទួលសម្ភារសិក្សាពី ក្រុមចលនាយុវជន កម្ពុជា (ក្រុម១៥៧) និងសប្បុរសជន។ កម្មវិធីចែកសម្ភារដល់ សិស្សក្រីក្រ កំពុងខ្វះខាតសម្ភារសិក្សាធ្វើឡើង នៅព្រឹកថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៩ នៅចំណុច៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកគង់ រិទ្ធា ប្រធានក្រុមចលនា យុវជនកម្ពុជា បានឲ្យដឹងថា ការនាំយកសម្ភារសិក្សា ចែកជូនដល់សិស្សក្រីក្រ កំពុងខ្វះខាត ជួបការលំបាកនេះ ដោយមានការចង្អុល បង្ហាញពីលោក ម៉ឹង ពន្លក ប្រធានសមាគមចលនា យុវជនកម្ពុជា(ក្រុម១៥៧) និងមានការណែ នាំពីលោក ចៅ ជីអាន ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម ១៥៧)សាខាខេត្ត បន្ទាយមានជ័យ ដែលកៀរគរបានមក ពីសមាជិក សមាជិកា ព្រះគ្រូចៅអធិការវត្ត រតនសុខសាន្ត រួមទាំងប្អូនៗអាជីវក នៅក្រុងប៉ោយប៉ែត ដែលមាន៖ សៀវភៅសរុប ចំនួន៧៤០ក្បាល, ប៊ិចពណ៌ខៀវនិង ខ្មៅចំនួន៦៥០ដើម, ខ្មៅដៃចំនួន៨០០ដើម, ដីស៥ប្រអប់, កូលឿពណ៌១០០ដើម, បន្ទាត់៦០, ជ័រលុប៦០, ថវិកាគ្រូ៣នាក់ម្នាក់១០ម៉ឺនរៀល, ថវិកាជួសជុលសាលារៀនចំនួន៥៤៥ដុល្លារអាមេរិក, ចំណីអាហារមាន ទឹកក្រូច នំកញ្ចប់ បាយ ទឹកសុទ្ធផងដែរ។
លោកបានបញ្ជាក់ថា ក្រុមចលនាយុវជន (១៥៧) មិនប្រកាន់និន្នាការ នយោបាយណាមួយ ឡើយ សំខាន់ពលរដ្ឋ ខ្វះខាតដូចជាសិស្សខាង លើនេះជាដើមក្រុមចលនា យុវជនកម្ពុជា (ក្រុម១៥៧) តែងតែប្រមូលកៀរ គរសប្បុរសជនចែក ជូនដល់ពួកគាត់មិនថាក្ដៅ ភ្លៀងរលឹម ឬផ្លូវលំបាកយ៉ាងណា ក៏សម្រេចទៅ ឲ្យដល់គោលដៅដែល ពួកគាត់កំពុងខ្វះខាត។
សិស្សក្រីក្រ ដែលកំពុងខ្វះខាត ប្រមាណ៦០នាក់ ខាងលើនេះ កំពុងតែសិក្សារៀនសូត្រ ក្នុងរោងដោលធ្លុះធ្លាយមួយកន្លែង ដែលមានតែគ្រូប ង្រៀនស្ម័គ្រចិត្ត ក្នុងភូមិពុំទាន់មានវិជ្ជា ជីវត្រឹមត្រូវ ក្នុងលក្ខណៈអ្នកចេះតិច បង្រៀនអ្នកមិនទាន់ ចេះប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា រោងដោលធ្លុះធ្លាយមួយនេះ ត្រូវបានអ្នកភូមិឡើងថា ជារោងដោល ដែលបានផ្តល់ក្តីសង្ឃឹមក្នុងការ ផ្តល់ចំណេះដឹង ដល់កូនៗរបស់ពួកគាត់ តែមួយគត់ ដែលមានរយះ ពេល៥ឆ្នាំមកហើយ។
អ្នកភូមិបានថ្លែង អំណរគុណ ដល់ក្រុមចលនាយុវជន កម្ពុជា(ក្រុម១៥៧) ដែលបានយកចិត្ត ទុកដាក់ចែកសម្ភារសិក្សា នំចំណីអាហារ ដល់សិស្សានុសិស្ស ក្រខ្សត់នៅចំណុច៦៧១ ក្នុងភូមិរបស់ពួកគាត់ ដែលដឹកនាំដោយលោក គង់ រិទ្ធា ប្រធាន ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំសមាជិក សមាជិកា និងសប្បុរសជន ប្រមាណ៥០នាក់ផងដែរ៕