(ខេត្តកំពង់ឆ្នាំង)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍រវាង រថយន្តក្រុងនិងម៉ូតូ បណ្តាលអោយ មនុស្ស២នាក់ បានស្លាប់ភ្លាមៗ ខណៈពេលដឹក បញ្ជូនទៅដល់មន្ទី ពេទ្យហេតុការណ៍ នេះកើតឡើងកាល ពីព្រឹកថ្ងៃទី ២៩ខែមិនាឆ្នាំ ២០២០វេលាម៉ោង ១១និង៥០នាទី នៅលើកំណាត់ផ្លូវ ជាតិលេខ៥ចន្លោះ បង្គោលគីឡូ ម៉ែត្រលេខ១២៨និង ១២៩ស្ថិតក្នុងភូមិ កណ្តាលឃុំព្រៃចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្ត ក្រុងដឹកអ្ន កដំណើរក្រុមហ៊ុន បូព៌ាអាស៊ីពាក់ស្លាក លេខភ្នំពេញ៣A ៤៧៦០ចំណែក ម៉ូតូរងគ្រោះម៉ាក ហុងដាទ្រីមសេ ១២៥ព៌ណខ្មៅ ពាក់ស្លាកលេខ ១M៦០៥៣បើក បរមានគ្នា២នាក់ ហើយបើបរស្របគ្នាក្នុង ទិសដៅពីលិចទៅ កើតបណ្តាលអោយ រងរបួសធ្ងន់និង បានស្លាប់ភ្លាមៗ ខណៈពេលដឹកបញ្ជូន ទៅដល់មន្ទី ពេទ្យបង្អែកស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹង ទៀតថាជនរងគ្រោះ ទាំង២នាក់ខាង លើទី១ឈ្មោះ ភឹមស៊ីនាង ភេទស្រីអាយុ៣០ ឆ្នាំ ជាអ្នកបើកបរម៉ូតូ មានទីលំនៅភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ខេត្ត កំពង់ឆ្នាំងនិង ទី២ ឈ្មោះ ឈានគឹមលី អាយុ ១៧ឆ្នាំ ជាអ្នករួមដំណើរ មានទីលំនៅភូមិ ដង្ខៅម៉ៅ ឃុំឃ្លាំង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង អ្នកទាំង២បានស្លាប់ ភ្លាមៗខណៈដឹកបញ្ជូន ទៅកាន់មន្ទីពេទ្យ បង្អែកស្រុកបរិបូរណ៍។
សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាមុន ពេលកើតហេតុគេឃើញ ថយន្តក្រុងដឹកអ្នក ដំណើរបានឡើង វ៉ាជែងរថយន្តក្រុង មួយគ្រឿងផ្សេងទៀត ក្នុងស្ថានភាពគ្រោះ ថ្នាក់ដែលនៅពីខាង មុខនិងបានវ៉ាក់ រថយន្តសាំយ៉ុង និងរថយន្តដឹកដី បើកបរក្នុងទិស ដៅបញ្ច្រាស់ទិស គ្នាហើយបានរេ ចង្កូតមកស្តាំដៃបុក អ្នកបើកម៉ូតូបណ្តាល អោយរងរបួស ធ្ងន់តែម្តងទៅ ។
ក្រោយពីកើតហេតុ ភ្លាមៗអ្នកបើកបរ រថយន្តក្រុងបានរត់ គេចខ្លួនបាត់ដោយ ទុករថយន្តនិងអ្នក ដំណើរនៅ កន្លែងកើតហេតុ ដោយឡែកជន រងគ្រោះត្រូវបាន សមត្ថកិច្ចហៅរថយន្ត សង្គ្រោះរបស់មន្ទី ពេទ្យបង្អែកដឹក យកមកធ្វើការសង្គ្រោះ បន្ទាន់តែជាអកុសល់ ជនរងគ្រោះបានស្លាប់ នៅពេលបញ្ជូន មកដល់មន្ទីពេទ្យ ។
សាកសពក្រោយ ពីកម្លាំងនគរបាល បានពិនិត្យរួចរាល់ហើយ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅលំនៅ ដ្ឋានរៀងៗខ្លួនដើម្បីធ្វើ បុណ្យតាម ប្រពៃណីផងដែរ ដោយឡែកវុត្ថុតាង រថយន្តក្រុងនិងម៉ូតូ ត្រូវបានសមត្ថកិច្ច នាំយកមករក្សា ទុកនៅអធិការនគ បាលស្រុកបរិបូរណ៍ រងចាំធ្វើការដោះស្រាយ នៅពេលក្រោយ តាមនិតិវិធីផងដែរ ៕