(ខេត្តកំពង់ឆ្នាំង)៖ ព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាម គ្គីមានជ័យ រួមជាមួយ លោក សារី សុខុម, លោក ចាន់ សុភា និងលោក ដន ដារ៉ា ក្រុមការងារចុះ ជួយឃុំខ្នាឆ្មារ និងឃុំធ្លកវៀន ក្រុមប្រឹក្សាឃុំ និងប្រធានភូមិទាំង អស់បានជួបប្រជុំ ដើម្បី៖ ១). ធ្វើការកំណត់អត្ត សញ្ញាណប្រជា ពលរដ្ឋដែលមាន ជីវភាពខ្វះខាតនៅ ក្នុងភូមិទាំងអស់ នៃឃុំទាំងពីរ។
២). បន្តធ្វើការផ្សព្វផ្សាយ អំពីវិធានការអនាម័យ ដើម្បីទប់ស្កាត់ការ រីករាលដាលនៃជំងឺ COVID-19 តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងតាមដានជាប់ ជាប្រចាំនូវស្ថានភាពសុខ ភាពរបស់ប្រជាពលរដ្ឋ និងស្ថានភាពជីវ ភាពប្រចាំថ្ងៃរបស់ ពួកគាត់ផងដែរ។
៣). ប្រគល់ និងទទួល ស្បៀងបម្រុងជំហាន ដំបូងសម្រាប់ត្រៀម ក្នុងករណីមានបង ប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះ ខាតនៅក្នុងដំណាក់ កាលនៃវិបត្តិជំងឺ COVID-19 ហើយក្រុមការងារ នឹងបន្តផ្គត់ផ្គង់ នូវស្បៀងអាហារ និងរបស់ប្រើប្រាស់ ចាំបាច់មួយចំនួនជាបន្ត ទៀតទៅតាមតម្រូវ ការចាំបាច់នៅក្នុង ភូមិទាំងអស់ នៃឃុំទាំងពីរខាង លើជាបន្តទៀត។
និងបាននាំយកសម្ភារៈ ដែលបាននាំយកទៅ ប្រគល់ជូនឃុំទាំង ពីរខាងលើនាឱកាស នោះរួមមាន៖ អង្ករចំនួន ៧០០ គីឡូក្រាម, មីជាតិចំនួន ២៤ កេស, ទឹកត្រីចំនួន ១២០ ដប, ទឹកស៊ីអ៊ីវចំនួន ១២០ ដប, ត្រីខចំនួន ២០០ កំប៉ុង, ប៊ីចេងចំនួន ៤០ កញ្ចប់, សាប៊ូលុចចំនួន ២៨៨ ដុំផងដែរ ៕