រថយន្តក្រុងដឹកអ្នក ដំណើរក្រុមហ៊ុន វរៈប៊ុនថាំបានធ្លាប់ ផ្លូវក្រឡាប់បណ្តាល អោយអ្នកដំណើរ ១២នាក់ក្នុងរថយន្ត បានរងរបួស ធ្ងន់និងស្រាល

(ខេត្តមណ្ឌលគិរី)៖ រថយន្តក្រុងដឹកអ្នក ដំណើរមួយគ្រឿងបាន ធ្លាក់ផ្លូវក្រឡាបបណ្តាល អោយមនុស្ស៣នាក់ បានរងរបួសធ្ងន់ក្នុង ចំណោមមនុស្ស១២នាក់ ដែលដែលបានធ្វើ ដំតាមរថយន្តហេតុ ការនេះកើតឡើងកាល ពីព្រឹកទាបភ្លឺនាថ្ងៃ ទី០៥ខែមេសាឆ្នាំ២០២០ វេលាម៉ោង០៤និង១៥នាទី នៅចំណុចស្ពានទី២ ស្ថិតក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី រថយន្តក្រឡាប់នេះគឺ ប្រភេទរថយន្តក្រុងដឹង អ្នកដំណើររបស់ ក្រុមហ៊ុនវរៈប៊ុនថាំ (ប្រភេទរថយន្តក្រុង ដឹកអ្នកដំណើរមាន គ្រែ២ជាន់)បានចេញ ដំណើរពីភ្នំពេញទៅ ខេត្តរតនគិរីដែល មានអ្នកដំណើរ នៅក្នុងរថយន្តមាន ចំនួន១២នាក់ ក្នុងនោះមានមាន ក្មេង២នាក់ហើយ ក្នុងចំណោមអ្នក ដំណើរ១២នាក់មាន ៣នាក់បានរងរបួសធ្ងន់។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថាមុន ពេលកើតហេតុរថយន្ត ក្រុងដឹកអ្នកដំណើរខាង លើបានដឹកអ្នកដំណើរ ពីភ្នំពេញមកខេត្តរតនគីរី ហើយបានដឹកអ្នកដំ ណើរមកដល់ចំណត រថយន្តខេត្តមណ្ឌលគីរី បានដាក់អ្នកដំណើរ ចុះហើយក៏បន្តរទៅ ខេត្តរតនគីរីទៀតតែ ចេញពីចំណតរថយន្ត ខេត្តមណ្ឌលគីរី បានប្រមាណ៣គីឡូរ ម៉ែត្រមកដល់ចំណុច ខាងលើបានធ្លាក់ផ្លូវ ក្រឡាប់បណ្តាលអ្នក ដំណើរក្នុងរថយន្ត បានរងរបួសធ្ងន់ និងស្រាល។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពិនិត្យទីតាំងនិង សាកសួរព័ត៌មានលំអិត មូលហេតុគឺបណ្តាលមកពី អ្នកបើកបរ បើកក្នុងល្បឿនលឿន ជាមួយនិងស្ថាន ភាពផ្លូវចុះចំណោតកោង ហើយមានស្ពាននៅ ខាងមុខទៀត ក៏ជ្រុលចង្លូត ធ្លាក់ផ្លូវតែម្តង។

ក្រោយកើតហេតុ អ្នកបើកបរ បានរត់គេចខ្លួន ដោយបន្សល់ទុក អ្នករបួសរណូករណែល ហើយសមត្ថកិច្ចបានហៅ អ្នករបួសដាក់រថយន្ត សាម៉ុយយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *