(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ បាត់បង់ជីវិតភ្លាមៗ និង២នាក់ទៀតរង របួសធ្ងន់ស្រាល បន្ទាប់ពីជិៈរថយន្ត ឡិចសុីស RX400hទៅបុករថយន្ត ហុីយិនដាយ ចំហៀងគូទក្រោយពេញទំហឹង កាលពីវេលាម៉ោង១ និង៤០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយ ផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកាបូល រាជធានីភ្នំពេញ។
ជនរងគ្រោះដែល ស្លាប់មានឈ្មោះ ហួត សំអុល ភេទប្រុស អាយុជាង៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកងទ័ព វិស្វកម្មនៅជិត រង្វង់មូលចោមចៅ រស់នៅភូមិអង្គ សង្កាត់ ប្រទះឡាង ខណ្ឌកាបូល ។
រីឯអ្នកបើករថយន្ត រងរបួសស្រាល មានឈ្មោះ ឆាយ សីហា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅជាមួយអ្នក ស្លាប់ខាងលើ និងម្នាក់ទៀតដែល រងរបួសធ្ងន់មិនត្រូវ បានស្គាល់អត្តសញ្ញាណ នៅឡើយ។
ពួកគាត់ទាំង៣នាក់ធ្វើ ដំណើរដោយរថយន្ត មួយគ្រឿងម៉ាក ឡិចសុីសRX400h ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AS-5066 ដោយឡែករថយន្ត ហុីយិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B.5183 អ្នកបើក បរបានបើកទ្វា រចុះរត់បាត់ស្រមោល។
យោងតាម ប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញ រថយន្តហុីយិនដាយ មួយគ្រឿងបើកតាម បណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ បំបែកជា៣ បានបត់ឆ្លងផ្លូវទៅ ខាងឆ្វេងដៃចូល ទៅផ្លូវ៣០ម៉ែត្រមិនប្រយ័ត្ន ក៏ស្រាប់តែមានរថយន្ត ឡិចសុីស RX400hមួយគ្រឿង បើកតាមបណ្តោយ ផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង បញ្រ្ចាស់ទិសគ្នាយ៉ាងលឿន ក៏បុកគូទចំហៀង ខាងស្តាំផ្នែកខាង ក្រោយពេញទំហឹង ធ្វើឲ្យកំពិតគៀបអ្នកជិៈជិតតៃកុងស្លាប់នៅនិងកន្លែង ចំណែកតៃកុង រងរបួសស្រាល និងអ្នកអង្គុយក្រោយ រងរបួសធ្ងន់ ត្រូវបាន រថយន្តសាមុយដឹកទៅសង្រ្គោះផងដែល។
ក្នុងករណីនេះ រថយន្តឡិចសុីស ខូចខាតស្ទើតែទាំង ស្រុងរីឯរថយន្តហុីយិន ដាយខូចខាតតិចតួច ។ ក្រោយកើតហេតុភ្លាមៗ ភាគីខាងរថយន្ត ហុីយិនដាយបានចុះ គេចខ្លួនបាត់ស្រមោល ហើយសមត្ថកិច្ច មូលដ្ឋានបានមកដល់ ក៏ទាក់ទងទៅជំនាញ ចរាចរណ៏មកវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅ នគរបាលចរាចរណ៍ ជើងគោកនៃស្នងការ នគរបាលរជធានីភ្នំពេញ រងចាំម្ចាស់រថយន្តទាំងពី ចូលខ្លួនដោះស្រាយ គ្នានៅពេលក្រោយ។
ចំណែក សពសមត្ថកិច្ចធ្វើកំណត់ ហេតុរួចប្រគល់ឲ្យទៅ សាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី ៕