អាជ្ញាថៃបន្តបិទច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែតខ្លងឡឹក ខណៈប្រទេសថៃ ប្រកាសអាសន្នពី ការរីករាលដាល នៃជំងឺកូវីត១៩

(ខេត្តបន្ទាយមានជ័យ)៖ អាជ្ញាធរថៃសម្រេច បិទទ្វាព្រំដែនអន្តរ ជាតិប៉ោយប៉ែតខ្លងឡឹក បន្តរទៀត ព្រោះប្រទេសថៃ បានដាក់ប្រទេស របស់ខ្លួនក្នុងប្រកាស អាសន្នពីការរើករាល ដាលដោយសារ ជំងឺកូវិដ១៩នេះបើ តាមសារអប់រំណែនាំ របស់លោកអភិបាល រងខេត្តបន្ទាយមាន ជ័យទៅកាន់ប្រជា ពលរដ្ឋដែល ប្រមូលផ្តុំគ្នានៅមាត់ ច្រកទ្វាអន្តរជាតិ ប៉ោយប៉ែតកាលពី ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២០។

លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បន្ទាយមានជ័យ បានបញ្ជាក់ថា បន្ទាប់ពីភាគីថៃបាន បិទប្រកាសឲ្យបិទ ចំនួន១៤ថ្ងៃ ដែលឱសានវាទ ផុតថ្ងៃទី០៥ខែមេសា នេះ ត្រូវបានភាគីថៃ ប្រកាសបិទបន្តទៀត រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ខណៈដែលប្រទេសថៃ កំពុងដាក់ក្នុងការ ប្រកាសអាសន្ននៅ ក្នុងប្រទេសរបស់ខ្លួន ពីការរីករាល ដាលនៃជំងឺកូវីត១៩។

លោកអភិបាល រងខេត្តបញ្ជាក់ បន្ថែមទៀតថា ចំពោះលិខិតឆ្លងដែន ប័ណ្ណព្រំដែន វីសារការងារ នៃប្រជាពល រដ្ឋទាំងពីរ ត្រូវបានសម្របសម្រួល មិនធ្វើការផាកវិន័យ នោះទេ ក្នុងខណៈដែលជំងឺកូវីត១៩  ស្ថិតនៅក្នុងស្ថាន ភាពធ្ងន់ធ្ងរនៅ ក្នុងប្រទេសថៃ ហើយបើសិនជា ករណីចាំបាច់ បំផុតក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ឬមានហានីភ័យ ធ្ងន់ធ្ងរត្រូវសង្គ្រោះ បន្ទាន់នោះ អាជ្ញាធរទាំងពីរ និងជួយសម្រប សម្រួលអនុញ្ញាតិ ឲ្យយកទៅសង្គ្រោះ នៅក្នុងប្រទេសថៃបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *