(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀននៃអធិការ រដ្ឋាននគរបាលក្រុងបាត់ ដំបងសហការ ជាមួយកម្លាំងនគរ បាលប៉ុស្តិ៍ក្តុលដូន ទាវបានចុះបង្ក្រាប ករណីគ្រឿងញៀន មួយកន្លែង និងឃាត់ខ្លួនបាន ជនសង្ស័យ៣នាក់ កាលពីរសៀល ថ្ងៃទី០៤ខែមរសា ឆ្នាំ២០២០វេលា ម៉ោង១៧និង ៣០នាទីនៅ ចំណុចក្រុម១១ ភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួន បានទី១ឈ្មោះ ឃឿន ឃឿត ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅ ភូមិ ថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងទី២ឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ១៨ ឆ្នាំ ទីលំនៅ ភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងទី៣ឈ្មោះលឿប សំណាង ហៅលាប ភេទប្រុស អាយុ២០ ទីលំនៅ ភូមិក្តុលដូនទាវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបាន ប្រាប់អោយដឹងទៀត ថាក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងដកហូតបានវត្ថុ តាងរួមមានម្សៅក្រាម ចំនួន១៧ថង់តូច១៥ថង់ និងថង់ធំចំនួន២ថង់ ថ្នាំគ្រាប់រៀងមូល សប៉ែតពណ៌ផ្កាឈូក មានត្រាអក្សWYចំនួន ០៣ថង់ ស្មើនិង៧៩គ្រាប់ កូនជញ្ជឹងសម្រាប់ ថ្លឹងថ្នាំញៀនចំនួន ០១ទូរស័ព្ធចំនួន០២ គ្រឿងសម្ភារៈកែច្នៃស ម្រាប់ចូកថ្នាំញៀន ចំនួន០៤ និងសម្ភារៈប្រើ ប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំង វត្ថុតាងត្រូវបាន កម្លាំងនគរបាលនៃ អធិការរដ្ឋាននគរបាល ក្រុងបាត់ដំបងកសាង សុំនុំរឿងបញ្ជូនទៅកាន់ ស្នងការរដ្ឋាននគរបាល ក្រុងបាត់ដំបងដើម្បី ចាត់ការបន្តទៅ តាមនិតិវិធីច្បាប់៕ ដោយលោក មុតចិត្រា