លោកឧត្តម សេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រក ទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតប្រកាស បរិច្ចាគប្រាក់បៀវត្ស រយៈពេល៦ខែ ជូនគណៈកម្មការ ជាតិប្រយុទ្ធនឹង ជំងឺកូវីដ១៩

(ខេត្តបន្ទាយមានជ័យ) លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ប្រកាសបរិច្ចាគ ប្រាក់បៀវត្សរបស់ ខ្លួនចំនួន១,០០០.០០០រៀល (មួយលានរៀល) រយៈពេល៦ខែ ជូនដល់ គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដោយចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគ ប្រាក់បៀវត្សរបស់ សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺ កូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែល បរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *