លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ  ប្រកាសបរិច្ចាគ ប្រាក់បៀវត្ស ៨០០.០០០រៀល រយៈពេល៨ខែ ដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ១៩

(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៌ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគ ប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៨០០.០០០រៀល(ប៉ែតសិបម៉ឺនរៀល) សម្រាប់រយៈពេល ៨ខែ(ប្រាំបីខែ) ចាប់ពី ខែឧសភា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈ កម្មការជាតិប្រយុទ្ធ ប្រឆាំងនឹងជម្ងឺ កូវីដ១៩ (COViD19)។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគ ប្រាក់បៀវត្សរបស់ សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺ កូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែល បរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *