លោកសានស៊ានហ៊ូរ ប្រធានក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត  ប្រកាសបរិច្ចាគ ប្រាក់បៀវត្ស រយៈពេល២ខែ ដល់គណៈ កម្មការជាតិប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវីដ១៩

(បន្ទាយមានជ័យ)៖ លោកសានស៊ានហូរប្រធានក្រុមពប្រឹក្សាក្រុងប៉ោយប៉ែតបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំនឹងមេរោគកូវិដ១៩ (COViD19) ដែលបាននិងកំពុងរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះលោកសានស៊ានហូរបានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនក្នុងនាមជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតចំនួន២ខែចាប់ពីខែមេសាដល់ខែឧសភាឆ្នាំ២០២០ជូនគណៈកម្មកាជាតិប្រយុទ្ធនឹងជំងឺកូវិ១៩(COViD19)។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគ ប្រាក់បៀវត្សរបស់ សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺ កូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែល បរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *