សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយក្រសួង សុខាភិបាលត្រៀមរៀប ចំកន្លែងពិនិត្យសុខភាព និងត្រៀមបម្រុង សម្ភារៈគ្រប់គ្រាន់ជូន ពលករមកពីប្រទេស ថៃដែលត្រូវដាក់អោយ នៅដាច់ដោយ ឡែក១៤ថ្ងៃ

(ភ្នំពេញ)៖កាលបីថ្ងៃទី ៤ មេសា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជា ណែនាំបន្ថែមក្នុង ការដោះស្រាយជូន បងប្អូនកូនក្មួយពលករ ដែលបានវិលត្រឡប់ មកពីប្រទេស ថៃកន្លងមក ចំនួនប្រមាណ ៥ម៉ឺននាក់ ហើយដែល ចំនួននេះនឹងមាន មកជាបន្តបន្ទាប់ទៀត ដែលអាចនឹង កើនទៅដល់៦ម៉ឺននាក់។

ក្នុងនាមជាប្រធាន គណៈកម្មការជាតិប្រ យុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ សម្តេចតេជោ បានណែនាំទៅ ក្រសួងសុខាភិបាល “ត្រូវតាមដាន ត្រួតពិនិត្យនៅតាម ទល់ដែនអោយ បានហ្មត់ចត់ ហើយក្នុងនោះត្រូវ ត្រៀមរៀបចំបំពាក់ សម្ភារៈបរិក្ខារពេទ្យ និងរៀបចំទីកន្លែង ពិនិត្យសុខភាពអោយ បានល្អដល់ពលករ។

ក្រសួងសុខាភិបាល ត្រូវធ្វើជាម្ចាស់ការ លើការងារនេះ ហើយសហការជា មួយក្រុមការងារ នៅតាមព្រំដែនទាំងអស់។

ទន្ទឹមនឹងនេះ គឺត្រូវត្រៀមទិញមុង, ភួយ, កន្ទេល, ខ្នើយ, ក្រមា សម្រាប់ប្រគល់ ជូនបងប្អូនកូនក្មួយ ពលករដែល ត្រូវដាក់អោយស្នាក់ នៅដាច់ដោយឡែក បណ្តោះអាសន្នចំនួន១៤ថ្ងៃ ដូចជានៅតាមសាលារៀន តាមសហគម ឬនៅតាមលំនៅ ដ្ឋានជាមួយក្រុម គ្រួសារជាដើម” ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាក់ ផងដែរថា “ ពេលណាបងប្អូន ចាកចេញពីទីនោះ គឺសូមប្រគល់ សម្ភារៈទាំងនោះ ជូនទៅគាត់យក ទៅប្រើប្រាស់តែម្តង។

ចំពោះមធ្យោបាយ សម្រាប់ដឹកជញ្ជូន បងប្អូនកូនក្មួយ ពលករវិញ គឺត្រូវប្រើប្រាស់ រថយន្តកងទ័ព មកពីកងពលលេខ ៩០ និង កងពលលេខ៩៩ ដែលត្រូវរៀប ចំដាក់ដំបូលអោយ បានស្រួល។

មកទល់ពេលនេះ បងប្អូនកូនក្មួយពលករ ទាំងអស់ដែលបានវិល ត្រឡប់មកប្រទេសវិញ គឺមិនមានបង្ករ ហានិភ័យណា មួយនៅតាម សហគមនៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងកោតសរសើរដល់ថ្នាក់ភូមិ, ថ្នាក់ឃុំ, ស្រុក និងថ្នាក់ជាតិ  ដែលបានចុះជួយ នៅតាមមូលដ្ឋាន​ ក្នុងនោះរួមទាំងការ អប់រំឃោសនា ផ្សព្វផ្សាយ​ណែនាំ ទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩ ដែលធ្វើអោយ យើងគ្រប់គ្រងស្ថាន ការណ៍បានល្អ មកទល់ពេលនេះ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *