(ខេត្តស្វាយរៀង) ៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យចំនួន ០៣នាក់ ជាមេក្លោង និងបក្ខពួកដែល ជាប់ទាក់ទិន ក្នុងករណីរក្សាទុក ជួញដូរគ្រឿងញៀន និងកែឆ្នៃសារធាតុ គីមីផ្សំខុសច្បាប់ ត្រូវបានបញ្ជូន ទៅកាន់អយ្យការ អមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ដោយអនុវត្តតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិ បណ្ឌិតអគ្គស្នង ការនគរបាលជាតិ និងក្រោមការដឹកនាំ ចង្អុលបង្ហាញផ្ទាល់ ពីលោកឧត្តម សេនីយ៍ទោ កឹង ឃន ស្នងការន គរបាលខេត្ត កាលពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ កម្លាំងផែនការងារ ប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរង ទទួលផែនការ ងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន នាយការិយាលយ័ សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងបាវិត រដ្ឋបាលក្រុងបាវិត និងស្ថិតក្រោមការសម្រប សម្រូលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា លោក ស៊ន មុនី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានបើកប្រតិ បត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរគ្រឿងញៀន និងកែឆ្នៃសារធាតុ គីមីផ្សំខុសច្បាប់ ចំនួន ៣ ទីតាំងផ្សេងគ្នា ក្នុងនោះមាន ៖ ទីតាំងទី១. នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទីតាំងទី២. នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។ ទីតាំងទី៣. នៅចំណុចបន្ទប់ជួល នៃសណ្ឋាគារ សុបិនពិសេស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។
សមត្ថកិច្ច បានបន្តឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិ ការខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យជាមេក្លោង និងបក្ខពួកចំនួន ០៣នាក់ ស្រី ០១នាក (ជាជនជាតិវៀតណាម) រួមមាន ៖ទី១ ឈ្មោះ ត្រឹង វឹកភូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម (ជាមេក្លោង) ទី២) ឈ្មោះ វ៉ូ ហរ័ធឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ទី៣ ឈ្មោះ ង៉ូ ធីអៀងថាន់ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ព្រមទាំងរឹបអូស វត្ថុតាងដែលពាក់ព័ន្ធ ក្នុងបទល្មើសសរុបទាំង ០៣ទីតាំងរួមមាន ៖ សារធាតុញៀន សរុបទម្ងន់ ១៤៩៥.៧១ក្រាម ក្នុងនោះមាន ៖មេតំហ្វេតាមីន (ICE) ទម្ងន់ ៦៧៣.៤៣ក្រាម អ៊ីចស្តាស៊ី (MDMA) ទម្ងន់ ៥៧០.៤៨ក្រាមកេតាមីន (Ketamine) ទម្ងន់ ២៥១.៨០ក្រាម សារធាតុមិនទាន់ច្បាស់ លាស់ទម្ងន់ ២៤៤៩.៨២ ក្រាមរថយន្ត ០៤គ្រឿង, ម៉ូតូ ០១គ្រឿង, ជញ្ជីងថ្លឹងថ្នាំ ០២គ្រឿង រួមនិងសម្ភារៈវេចខ្ចប់ ឧបរណ៍ជក់ ប្រើប្រាស់គ្រឿង ញៀនមួយចំនួនទៀត ៕