(ខេត្តកណ្តាល)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការរដ្ឋាននគរបាល ស្រុកស្អាងសហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ត្រើយស្លាចុះបង្ក្រាប ករណីចែកចាយ និងប្រើប្រាស់ គ្រឿងញៀនដ៏ធំ មួយកន្លែងនិងឃាត់ខ្លួនជន សង្ស័យបានចំនួន១០នាក់ កាលពីយប់ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង២០និ៤០នាទី នៅចំណុចចំការមួយក ន្លែងស្ថិតក្នុងភូមិព្រែកបាឡាក់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យទាំង១០នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ សាន សេន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទី២ឈ្មោះ ងី សម្ផស្ស ហៅលាស់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី៣ឈ្មោះ ឃឹម លាបសេង ភេទប្រុសអាយុ ២៤ឆ្នាំជនជាតិ ខ្មែរមុខរបរ កសិកទី៤ឈ្មោះឈ្មោះ ធឿន ប៊ុនថង ភេទប្រុសអាយុ ១៩ឆ្នាំជនជាតិ ខ្មែរមុខរបរ កសិករទី៥ឈ្មោះ ផល្លា វាសនា ភេទប្រុសអាយុ ២៣ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ អ្នកទាំង ប្រាំនាក់មានទីលំនៅ បច្ចុប្បន្នភូមិ ព្រែកប៉ានឃុំត្រើយ ស្លាស្រុកស្អាង ខេត្តកណ្តាល។
ទី៦ឈ្មោះ ធឿន តុងសេង ហៅ តេងភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី៧ ឈ្មោះ លាន ចាន់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ អ្នកទាំងពីរនាក់មានទីលំនៅបច្ចុប្បន្នភូមិថ្គុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាលទី៨ ឈ្មោះ ងន រ៉ា ហៅ កែក ភេទប្រុស អាយុ ៣៦ឆ្នាំជនជាតិ ខ្មែរមុខរបរ កសិករទីលំនៅបច្ចុប្បន្នភូមិ ព្រែកបាឡាក់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាល ចំនួន០១លើក កាលពីឆ្នាំ២០១៤ ពីបទ ហិង្សាក្នុងគ្រួសារ ជាប់រយៈពេល ០៣ខែ។ ទី៩ ឈ្មោះ ទិត្យ ស្រស់ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ ខ្ពបលើឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលនិងទី១០ ឈ្មោះ ឡេងស៊ីថាហៅ ឃ្លាចភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
កម្លាំងសមត្ថកិច្ច ជំនាញរឹបអូសបានវត្ថុតាង រួមមានម្សៅក្រាមពណ៌ សថ្លាសង្ស័យសារធាតុ ញៀនប្រភេទម៉ាទឹកក ចំនួន០៣កញ្ចប់និឧបករណ៍ សម្ភារៈប្រើប្រាស់សំរាប់ជក់គ្រឿង ញៀនមួយចំនួនទៀត។
សមត្ថកិច្ចបានឱ្យដឹង ទៀតថានៅចំពោះមុខ សមត្ថកិច្ចនគរបាលជន សង្ស័យឈ្មោះ សាន សេន បានសារភាពថាខ្លួន បានទិញគ្រឿងញៀន ប្រភេទម៉ាទឹកកកពីឈ្មោះ ស្រួច នៅឃុំដូងស្រុក គៀនស្វាយ ចំនួន ០១កញ្ចប់ធំ ក្នុងតម្លៃ ១៥០,០០០រៀល ដើម្បីយកមកវេចខ្ចប់ និងលក់បន្តរក្នុង ០១កញ្ចប់តូច តម្លៃ ៣០,០០០៛ ។
ចំណែកឯឈ្មោះ ងី សម្ផស្ស ហៅលាស់ បានសារភាពថា ខ្លួនបានទិញ គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ០១ កញ្ចប់តូច តម្លៃ ៣០,០០០៛ ពីបុរសម្នាក់មិន ស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកលក់ និងប្រើប្រាស់ ។
ឈ្មោះ ឃីម លាបសេង បានសារភាពថា ខ្លួនពិតជាបានជួយ លក់គ្រឿងញៀនអោយ ឈ្មោះ សាន សេន និងឈ្មោះ ងី សម្ផស្ស ហៅលាស់ រយៈពេលមួយខែហើយ ។
និងឈ្មោះ ឡេង ស៊ីថា បានសារភាពថា ខ្លួនជាអ្នកជួយលក់ គ្រឿងញៀនអោយឈ្មោះសាន សេន ។
ដោយឡែក ជនសង្ស័យចំនួន ០៦នាក់ទៀតមាន ឈ្មោះទិត្យ ស្រស់ , ឈ្មោះងន រ៉ា ហៅ កែក , ឈ្មោះលាន ចាន់ , ឈ្មោះធឿន តុងសេង និងឈ្មោះផល្លា វាសនា មកប្រើប្រាស់គ្រឿងញៀន នៅកន្លែងកើតហេតុខាងលើ ។
បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថតាងត្រូវបាន កម្លាំងនគរបាលជំនាញ ឃាត់ខ្លួននិងបញ្ជូនទៅ អធិការដ្ឋាននគរបាល ស្រុកស្អាងសាកសួរបន្តរ និងកសាងសុំនុំរឿង បញ្ជូនទោះកាន់ស្នងការ នគរបាលខេត្តកណ្តាល ដើម្បីចាតការទៅ តាមនិតិវីធីច្បាប់៕