(ខេត្តបន្ទាយមានជ័យ)៖ កំលាំងចំរុះ មានកំលាំងកងរាជ អាវុធហត្ថដឹកនាំដោយ លោកវរសេនីយ៍ ត្រីយ៉ាន់សុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថក្រុងសិរីសោភ័ណ លោកវរសេនីយ៍ឯក ស៊ីឌី អធិការក្រុង សិរីសោភ័ណ តំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ ឯក មាសប៊ុនរុន មេបញ្ជារងនាយ សេនាធិការ និងអ្នកពាក់ព័ន្ធជិត ២០០នាក់ក្រោមការ ដឹកនាំដោយ លោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានចុះពិនិត្យនិងកំណត់ យកទីតាំងសាលា វិទ្យាល័យសិរីសោភ័ណ ដែលមានចំនួន៣៤បន្ទប់ ត្រៀមទុកជាកន្លែង សម្រាប់បង្ការទប់ស្កាត់ អ្នកជំងឺឆ្លងកូវីដ១៩ ស្ថិតនៅភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០២០។
ក្នុងការចុះពិនិត្យ ទីតាំងនោះលោក ហ៊ឹល រ៉ាយ៉ា បានមានប្រសាសន៍ ថាក្រោយពីធ្វើការ ពិនិត្យហើយ រដ្ឋបាលរដ្ឋបាលក្រុង កំលាំងអាវុធហត្ថ បានបាញ់ថ្នាំសម្លាប់មេរោគ ចោសសម្អាតអនាម័យ ជុំវិញក្នុងវិទ្យាល័យយ៉ាង សរស្រាក់សរស្រាំដើម្បី ឲ្យមានផាសុខភាព ត្រៀមទុកទទួលអ្នក កើតជំងឺឆ្លងកូវីដ១៩ នៅពេលខាងមុខនេះ។
លោកហ៊ឹលរ៉ាយ៉ាបាន បញ្ជាក់ឲ្យដឹងទៀត ថាវិទ្យាល័យ សិរីសោភ័ណ នេះជាផ្នែកមួយ រៀបចំ និង ត្រៀមបង្ការ ទុកជាមុន ដើម្បីទទួលបងប្អូន ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត និងមកពិគ្រោះ ទទួលការពិនិត្យ និងការការពារ ដើម្បីប្រយុទ្ធប្រឆាំង ពីការរាតត្បាតឆ្លង ជំងឺកូវីដ១៩។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ការការចុះត្រួត ពិនិត្យទីតាំងនិង បោសំអាតក្នុងបន្ទប់នោះគឺ ដើម្បីត្រៀមបម្រុង ទុកជាមុនក្នុង ករណីចាំបាច់ ដើម្បីបង្ការ ទប់ស្កាត់ការរាតត្បាត ពីជំងឺផ្លូវដង្ហើមកូវីដ១៩។
ជាជំហានដំបូង ក្នុងការត្រៀមបម្រុងនេះ រដរដ្ឋបាលក្រុង បានកំណត់យក វិទ្យាល័យនេះដែល មាន៣៤បន្ទន់ដើម្បី ទុកក្នុងការទទួលពិគ្រោះ និងផ្តល់សេវាត្រួត ពិនិត្យចំពោះបងប្អូនប្រជាព លរដ្ឋដែលស្ម័គ្រ ចិត្តមកធ្វើតេស្ត ពីជំងឺឆ្លងកូវីដ១៩ តាមរយៈការពិនិត្យនិង ការផ្តល់សេវាពិគ្រោះ យ៉ាងម៉ត់ចត់ពីក្រុម គ្រូពេទ្យជំនាញ ប្រចាំការនៅទី នេះផងដែរ។
ពាក់ព័ន្ធវិធានការ របស់អាជ្ញាធរក្រុងនេះ ប្រជាពលរដ្ឋ ក៏ដូចជាមតិមហាជន បានអបអរសាទរ ដោយពួកគាត់បាន បញ្ចេញមតិប្រហាក់ ប្រហែលគ្នាថា ក្រោយពីមានករណី មេរោគកូវីដ១៩នេះ បានវាយ លុកដល់ប្រជា ពលរដ្ឋក្នុងខេត្ត បន្ទាយមានជ័យ ប្រជាពលរដ្ឋមួយ ចំនួនតូចមក ក៏មានប្រជាពល រដ្ឋខ្លះមានការសង្ស័យ លើខ្លួនពួកគាត់ផងដែរ តែពួកគាត់ពិបាក នឹងស្វែងរកទីកន្លែង ក៏ដូចជាគ្រូពេទ្យ ជំនាញ ដើម្បីពិនិត្យដល់ ពួកគាត់ណាស់។
ក្រោយពីរដ្ឋបាល ក្រុងបានយកទីតាំង វិទ្យាល័យនេះធ្វើជា កន្លែងផ្តល់សេវាត្រួត ពិនិត្យធ្វើឲ្យពួកគាត់ មានភាពកក់ក្តៅ ក្នុងការសង្ស័យ បន្តទៅទៀតហើយ។
នេះជាការយកចិត្ត ទុកដាក់ចំពោះសុខ ទុក្ខរបស់ប្រជាពល រដ្ឋទូទាំងខេត្ត ដែលកំពុងប្រឈម នឹងការគំរាមកំហែង ពីមេរោគកូវីដ១៩ នេះយ៉ាងខ្លាំង។
ក្រោយពីលោក អភិបាលក្រុង មន្ត្រីព័ន្ធបានចុះ ពិនិត្យ និងរៀបចំទីតាំង ដែលបានកំណត់យក ខាងលើបានរួចរាល់ ក្ក្នុងនាមរដ្ឋបាលក្រុង សូមអំពាវនាវដល់ បងប្អូនប្រជាពល រដ្ឋណាដែលមានការ សង្ស័យ ឬជាប់ពាក់ ព័ន្ធនឹងការទំនាក់ ទំនងជាមួយអ្នកដែល បានផ្ទុកហើយ ជាពិសេសបង ប្អូនពលករខ្មែរដែល ទើបនឹងវិលពី ប្រទេសថៃនាពេលថ្មីៗនេះ ក៏សូមមកជួបគ្រូពេទ្យ ជំនាញដែលបាន ប្រចាំការ២៤ម៉ោង កន្លែង ទីតាំងដែលបានកំណត់ ដើម្បីពិនិត្យរក មេរោគកូវីដ១៩ឲ្យបាន ទាន់ពេលវេលា ចៀសវាងរាតត្បាត ឆ្លងបន្តដល់ក្រុមគ្រួសារ ក៏ដូចជាអ្នកដទៃ បន្តទៀតទៀត៕