(ខេត្តបន្ទាយមានជ័យ)៖ នេះបានចំជាចិត្ត សឿងមែនគ្រាន់តែ ទំនាស់គ្នាតាមរយ: លេងហ្វេសបុកសោះ ក្មេងចិត្តខ្លាំង២នាក់ តាមរកគូទំនាស់ កាប់ចំក របួសធ្ងន់ ត្រូវកំលាំង អាវុធហត្ថ១ក្រុមដឹក លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ក្រោយពីទទួលបាន ពាក្យបណ្ដឹងពី ជនរងគ្រោះចុះធ្វើ ការស្រាវជ្រាវរហូត ឈានដល់ឃាត់ខ្លួន ជនសង្ស័យបាន ២នាក់ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ហើយនាំយក មកបញ្ជាការមូលដ្ឋាន ដើម្បីសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូបាន ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ២មានឈ្មោះ ១កែវ វាសនា ២ឈ្មោះ សួង សាវ័ន្ត រស់នៅ ក្នុងក្រុងប៉ោយប៉ែត ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថានៅថ្ងៃ កើតហេតុនោះក្រុម ជនសង្ស័យមានទំនាស់ ពាក្យសម្តីតាម រយ:លេងហ្វេសបុក ដោយជនរងគ្រោះ ធ្លាប់គំរាមវាយពួក គេជាច្រើនលើក ដោយសារក្រុម ខ្លួនកើតទុកមិនសុខ ចិត្តក៏ប្រមូលបក្ស ខ្លួន៣នាក់ស្វែង រកជនរងគ្រោះឃើញ ហើយឈ្មោះ អាហ័ង បានធ្វើ សកម្មភាពកាប់ទៅ លើជនរងគ្រោះឈ្មោះ ធឿន ថាច បណ្ដាលឲ្យរង របួសត្រង់កខាង ឆ្វេងធ្ងន់ធ្ងរ ក្រោយពីធ្វើសកម្មភាព រួចឈ្មោះអាហ័ង បានគេចខ្លួនបាត់កំលាំង អាវុធហត្ថឃាត់ខ្លួន បាន២នាក់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា ក្រោយពីបាន ចម្លើយសារភាព ជនសង្ស័យទាំងពីរនាក់ ឈ្មោះ កែវ វាសនា និងឈ្មោះ សួង សាវ័ន្ត ត្រូវបានកម្លាំង ជំនាញបទល្មើសព្រហ្ម ទណ្ឌក្រុង កសាងសំណុំរឿង បញ្ជូនមកទីបញ្ជា ការកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត ហើយកម្លាំង ជំនាញបទល្មើស ព្រហ្មទណ្ឌខេត្តបាន បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមច្បាប់។
ចំណែកជន សង្ស័យឈ្មោះ អាហ័ង ដែលជាជនដៃ ដល់ហើយកំពុង គេចខ្លួន ត្រូវបានកម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងកំពុងស្រាវ ជ្រាវចាប់ខ្លួនបន្ត៕