បុរសសតិមិនល្អម្នាក់ ដើរដេកតាមព្រៃ ត្រូវពស់ពិសចឹក ស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់មិនសូវ គ្រប់ទឹកទៅដេកក្នុង ព្រៃត្រូវពស់អសិរពិស ចឹកបណ្តាលឲ្យស្លាប់ នៅវេលាម៉ោង ១១យប់ ថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២០ ក្នុងភូមិស្រែរល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា បើតាមការអះអាង របស់ក្រុមគ្រួសារបាន ឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ណា ណៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់ភូមិស្រែ ល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមនុស្សមាន សតិមិនល្អ ចូលចិត្តទៅដេកក្នុងព្រៃ។

សមត្ថកិច្ចបានឲ្យដឹង បន្តទៀតថានៅ ពេលព្រឹក ថ្ងៃទី៧នោះ ប្រជាពករដ្ឋបានប្រទះ ឃើញសពនៅខាង លិចផ្ទះចំងាយ ប្រមាណ១០០ម៉ែត្រ បានរាយការណ៍ឲ្យ សមត្ថកិច្ចទៅមើល។

ក្រោយពីទទួលបាន ពត៌មានភ្លាមកម្លាំង នគរបាលមូលដ្ឋាន បានសហការណ៍ជាមួយ មេភូមិគ្រួពេទ្យ ធ្វើការពិនិត្យ សពហើយធ្វើការ សន្និដ្ឋានថាសពនេះ ពុំឃើញមានស្លាកស្នាម អ្វីដែលពាក់ពន្ធនិងបទ ល្មើសទេឃើញតែ មានស្នាមពស់ចឹក នៅត្រង់ជើងខាងឆ្វេង ហើយគ្រួពេទ្យ បានសន្ឋិដ្ឋានថា សពពិតជាត្រូវពស់ ចឹកស្លាប់ប្រកដហើយ។

ក្រោយពិនិត្យសពហើយ កំលាំងជំនាញបាន ប្រគល់សពជូនអា ណាព្យាបាលរៀប ចំធ្វើបុណ្យតាម ប្រពៃណីផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *