(ខេត្តបន្ទាយមានជ័យ)៖ មានរ៉ឺម៉កម៉ូតូ១គ្រឿង បត់ឆ្វេងមិនបានមើ លឆ្វេងស្តាំបណ្តាល ឲ្យម៉ូតូ១គ្រឿង ទៀតបុកពេញ ទំហឹងស្លាប់១នាក់ និងរបួសធ្ងន់១នាក់ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២០ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត លេខ៣៨២ ទៅ៣៨៣ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកអធិការស្រុក អូរជ្រៅបានឲ្យដឹង ថានៅមុនពេលកើត ហេតុនោះមានម៉ូតូ រ៉ឺម៉កមួយគ្រឿងបើកពី លិចទៅកើតបើក មកដល់ចំណុចកើត ហេតុស្រាប់តែធ្វើការ បត់ឆ្វេងមកស្តាំមិន បានប្រយ័ត្នស្របពេល នោះមានម៉ូតូ១គ្រឿងទៀត ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N.8247អ្នកបើក មានឈ្មោះ ជិន មករា ប្រុស ២១ឆ្នាំ រស់នៅភូមិ សូរិយាចាស់ សង្កាត់និមិត្ត ក្រុងមប៉ោយប៉ែត ខត្តបន្ទាយមានជ័យ និងអ្នករួម ដំណើរម្នាក់ទៀត មានឈ្មោះមិ ដូច បើកពីលិច ទៅកើតស្របទិស គ្នាក្នុងល្បឿនលៀន បើកមកដល់ ចំណុចកើតហេតុ ដែរស្រាប់ទៅបុកនិងម៉ូតូ រ៉ឺម៉កពេញទំហឹងបណ្តាល ឲ្យស្លាប់អ្នកបើកនិងអ្នក រួមដំណើររបួស ធ្ងន់ក្រោយពីកើតហេតុ ហើយអ្នករបួសត្រូវ សមត្ថកិច្ចដឹកទៅ មន្ទីរពេទ្យដើម្បីសង្គ្រោះ ជីវិតភ្លាមៗ។
សពត្រូវបានប្រគល់ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ម៉ូតូបង្ក និងម៉ូតូជនរងគ្រោះ យកមករក្សា ទុកនៅអធិការរងចាំ ដោះស្រាយនៅ ពេលក្រោយ រីឯម្ចាស់ម៉ូតូរ៉ឺម៉ក គេចខ្លួនបាត់៕